ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ឲ្យកងទ័ពកូរ៉េខាងជើងប្រុងជើងការវាយលុកទៅសត្រូវវិញ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវដល់មេបញ្ជាការ និងមន្រ្តីទាំងអស់ ផ្តោតការយកចិត្តទុកដាក់លើការរៀបចំខ្លួនសម្រាប់ “សកម្មភាព និងការវាយលុក” ឆ្លើយតបទៅនឹងការបង្កហេតុពីយោធាណាមួយរបស់សត្រូវ ។
លោក គីម បាននិយាយថា “នាពេលបច្ចុប្បន្ននេះ កងកម្លាំងរបស់សត្រូវបន្តពង្រឹងសមត្ថភាពរបស់ពួកគេ សម្រាប់ធ្វើការវាយប្រហារជាមុនលើកូរ៉េខាងជើង និងកំពុងបង្កើនអាវុធក្នុងពេលធ្វើសមយុទ្ធ ហើយវាគួរឲ្យភ័យខ្លាច និងប្រុងប្រយ័ត្នគ្រប់បែបយ៉ាង” ។
ដោយដកស្រង់សម្ដីពីសារព័ត៌មាន KCNA លោក គីម បាននិយាយទៀតថា “ប៉ុន្តែស្ថានភាពនេះបានធ្វើឲ្យមានការប្តេជ្ញាចិត្ត និងឆន្ទៈប្រយុទ្ធរបស់កងកម្លាំងប្រជាជនកូរ៉េ (KPA) ដើម្បីលុបបំបាត់ភាពតានតឹងរបស់សត្រូវដែលកំពុងកើនឡើង” ។
ទន្ទឹមនោះ ការលើកឡើងរបស់លោក គីម ធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ពង្រាយកាំភ្លើងត្បាល់ធុន ៨១ មីល្លីម៉ែត្រ ជាមួយនឹងល្បឿនបាញ់លឿន និងត្រឹមត្រូវជាងមុន ដោយសារបច្ចេកវិទ្យាឡាស៊ែរ និងប្រព័ន្ធកំណត់ទីតាំងសកល ។
បន្ថែមពីនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏កំពុងត្រៀមធ្វើសមយុទ្ធយោធារួមគ្នាមួយនៅក្នុងខែសីហា តាមរយៈការធ្វើត្រាប់តាមកុំព្យូទ័រ ខណៈប្រទេសទាំងពីរបានធ្វើសមយុទ្ធបែបនេះ តាំងពីឆ្នាំ ២០១៨ មកដើម្បីគាំទ្រដល់កិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក គីម ជុងអ៊ុន ថា អ្នកដឹកនាំប្រទេសក្នុងសង្គ្រាមទសវត្សឆ្នាំ ១៩៥០ ជាគ្រូត្រូវរៀនសូត្រតាម
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


