ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រាប់ថាបើកចំហចំពោះកិច្ចសន្ទនាជាមួយលោកគីម ដោយគ្មានលក្ខខណ្ឌជាមុន
សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបន្តបើកចំហចំពោះការចរចាជាមួយកូរ៉េខាងជើង «ដោយគ្មានលក្ខខណ្ឌកំណត់ជាមុន»អ្វីឡើយ។

តាមការផ្សាយរបស់ Yonhap ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងក្នុងមហាសន្និបាតបក្សនាពេលថ្មីៗនេះថា ទីក្រុងព្យុងយ៉ាងមានឆន្ទៈក្នុងការពិភាក្សាជាមួយអាមេរិក ប្រសិនបើវ៉ាស៊ីនតោនបោះបង់ចោលនូវគោលនយោបាយអរិភាព ចំពោះរបបរបស់លោក ដោយបញ្ជាក់ថា អនាគតនៃទំនាក់ទំនងនេះគឺ «អាស្រ័យទាំងស្រុងលើឥរិយាបថរបស់អាមេរិក»។
មន្ត្រីសេតវិមានបានរំលឹកថា ជំនួបកំពូលជាប្រវត្តិសាស្ត្រចំនួន៣លើករវាងលោកត្រាំ និងលោកគីម ក្នុងអាណត្តិដំបូង បានជួយឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េមានស្ថិរភាព។ ខណៈមានការរំពឹងទុកថា លោកត្រាំអាចនឹងស្វែងរកការចរចាជាមួយលោកគីម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាចុងខែក្រោយ មន្ត្រីអាមេរិកបានអះអាងថា គោលនយោបាយរបស់ខ្លួនមិនមានការផ្លាស់ប្តូរឡើយ ពោលគឺលោកត្រាំមិនបានកំណត់លក្ខខណ្ឌទុកជាមុនទេសម្រាប់ជំនួបដែលអាចកើតមានជាមួយលោកគីម។
សូមជម្រាបថា មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាដោយផ្ទាល់នៅប្រទេសសិង្ហបុរីក្នុងខែមិថុនាឆ្នាំ២០១៨ ទីក្រុងហាណូយនៃប្រទេសវៀតណាមនាខែកុម្ភៈឆ្នាំ២០១៩ និងភូមិ Panmunjom ដែលជាតំបន់គ្មានយោធារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ក្នុងខែមិថុនាឆ្នាំ២០១៩៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


