ព័ត៌មានអន្ដរជាតិ
កូនស្រីរបស់ គីម ជុងអ៊ុន ស្លៀកឈុតស្បៀកដូចឪ ចំពេលសង្ស័យថា ត្រៀមស្នងតំណែងបន្ត
យោងតាមរូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ទី ២៦ខែកុម្ភៈនេះ បានបង្ហាញកូនស្រីរបស់លោក គីម ជុងអ៊ុន គឺយុវតី គីម ជូអេ ( Kim Ju Ae) ស្ថិតក្នុងឈុតសម្លៀកបំពាក់អាវធំដូចលោក គីម ជុងអ៊ុន ដែរនៅក្នុងក្បួនដង្ហែរយោធាមួយ ខណៈគេដាក់ការសង្ស័យថា ក្មេងជំទង់រូបនេះ កំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែងបន្ត។

កូនស្រីវ័យជំទង់របស់លោកគីម បានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងរូបថតរបស់រដ្ឋ ដែលបានបោះពុម្ពផ្សាយ ដើម្បីសម្គាល់ដំណាក់កាលបិទនៃសមាជគណបក្សពលករដែលកំពុងកាន់អំណាច។ អ្នកទាំងពីរបានពាក់អាវស្បែក ដែលដូចគ្នា ខណៈពេលដែលពួកគេឈរក្បែរគ្នាដើម្បីមើលក្បួនដង្ហែរយោធាដ៏ធំមួយ។ ចំណែកឯ ភរិយាគឺលោកស្រី Ri Sol Ju ក៏បានបង្ហាញខ្លួនជាមួយអ្នកទាំងពីរក្នុងសម្លៀកបំពាក់ស្រដៀងគ្នាផងដែរ។
ទោះជាយ៉ាងនេះក្ដី ការបង្ហាញរូបភាពនិងសកម្មភាពរបស់ Ju Ae នៅលើប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយរដ្ឋ វាលែងជារងចម្លែកទៀតហើយ បន្ទាប់ពីរូបនាងត្រូវបានគេមើលឃើញជាយូរមកហើយថា មានភាគរយខ្ពស់ក្នុងនាមជាអ្នកស្នងតំណែងបន្ត។
មិនតែប៉ុណ្ណោះ អ្នកវិភាគ Lim Eul-chul បាននិយាយថា អាវធំដែលជាសម្លៀកបំពាក់សំខាន់របស់មេដឹកនាំគីម ជាពិសេសក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈសំខាន់ៗ គឺជានិមិត្តរូបនយោបាយរបស់កូរ៉េខាងជើង រូបរាងនោះមានទម្ងន់ វាត្រូវបានភ្ជាប់ទៅនឹងរូបភាពរបស់មេដឹកនាំជាអ្នកធានាចុងក្រោយនៃសន្តិសុខជាតិ និងវិបុលភាពនាពេលអនាគត។ ដូច្នេះនៅពេលដែលសម្លៀកបំពាក់និមិត្តរូបដូចគ្នានេះ ត្រូវបានពាក់លើកូនស្រីរបស់គាត់ វាពិបាកក្នុងការមើលឃើញថាវាជារឿងចៃដន្យណាស់។
ជាក់ស្ដែង សូម្បីតែអ្នកជំនាញកិច្ចការកូរ៉េ Leif-Eric Easley ក៏បានលើកឡើងដែរថា ការបង្ហាញខ្លួនចុងក្រោយរបស់យុវតីរូបនេះ បានបង្ហាញពីឋានៈខ្ពស់របស់នាង ក្នុងនាមជាកូនស្រីរបស់មេដឹកនាំខាងជើង។ ក្មេងនេះប្រហែលជាមិនទាន់គ្រប់អាយុដើម្បីចូលរួមក្នុងសមាជ ជាមួយនឹងតំណែងគណបក្សផ្លូវការនៅឡើយទេ។ ដូច្នេះលោកគីម ដាក់កូនស្រីឲ្យនៅអមៗដើម្បីត្រៀមបើកផ្លូវឲ្យកូន និងពង្រឹងអំណាចត្រកូលគីមជំនាន់ទី៤ ឲ្យកាន់តែរឹងមាំកាន់តែខ្លាំងជាងមុន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


