ព័ត៌មានអន្ដរជាតិ
គណបក្សលោក គីម ជុងអ៊ុន ឈ្នះការបោះឆ្នោតសភា ជាមួយសំឡេង ៩៩.៩៣%
គណបក្សពលកររបស់លោក គីម ជុងអ៊ុន បានទទួលជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសភាកំពូលរបស់ប្រទេសកូរ៉េខាងជើង ជាមួយសំឡេង៩៩.៩៣%។

តាមការផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ ការបោះឆ្នោតសភាប្រជាជនកំពូលលើកទី១៥នេះ រៀបចំឡើងនៅថ្ងៃទី១៥ខែមីនា ដោយមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅ៩៩.៩៩%ឯណោះ។
ដូចកាលពីឆ្នាំ២០១៩ដែរ លោកគីមខ្លួនឯង មិនឈរឈ្មោះជាបេក្ខជនសភាទេ ប៉ុន្តែលោកនៅតែរក្សាតំណែងជាមេដឹកនាំកំពូល តាមរយៈតំណែងជាអគ្គលេខាធិការបក្ស និងប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ។
យ៉ាងណា លោកបានទៅបោះឆ្នោតផ្ទាល់ក្នុងតំបន់អណ្តូងរ៉ែធ្យូងថ្មយុវជន Sunchon ដោយបោះឲ្យបេក្ខជនឈ្មោះ Jo Chol Ho ដែលជាអ្នកគ្រប់គ្រងអណ្តូងរ៉ែនៅទីនោះ។

នៅក្នុងអាណត្តិថ្មីនេះ សមាជិកសភាចំនួន ៦៨៧ រូប ត្រូវបានជ្រើសរើស ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា មានការផ្លាស់ប្តូរសមាជិកសភាចាស់ៗចេញរហូតដល់ជាង៧០% ដើម្បីជំនួសមកវិញនូវមន្ត្រីក្មេងៗដែលស្មោះត្រង់នឹងលោក គីម។
ប្អូនស្រីរបស់លោកគីមគឺ គីម យូចុង ក៏ជាប់ឆ្នោតជាសមាជិកសភាដែរ និងត្រូវបានដំឡើងតំណែងសំខាន់ក្នុងបក្សទៀតផង។
សូមជម្រាបថា សភាអាណត្តិថ្មីនេះនឹងបើកសម័យប្រជុំដំបូងនៅថ្ងៃទី២២ខែមីនាខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសលោក គីម ជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


