ព័ត៌មានអន្ដរជាតិ
ប្រទេសជាច្រើន ស្ថិតក្នុងបម្រាមធ្វើដំណើររបស់ អាមេរិក ក្នុងនោះក៏មាន ថៃ ដែរ
កាលពីថ្ងៃចន្ទទី ៩ ខែសីហា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានព្រមាន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បារាំង ថៃ អ៊ីស្លង់និងប្រទេសមួយចំនួនទៀត ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ។

សហរដ្ឋអាមេរិក បានបន្ថែម អ៊ីស្រាអែល តំបន់វេសប៊ែងនិងហ្គាហ្សា រួមជាមួយកន្លែងផ្សេងទៀតរួមមានកោះអារូបា និងបារាំងប៉ូលីណេស៊ី ផងដែរ ទៅក្នុងបម្រាមធ្វើដំណើរកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន។
ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីណែនាំរបស់ខ្លួនស្តីពី ការហាមឃាត់ធ្វើដំណើរកម្រិត៤ សម្រាប់ប្រទេសអ៊ីស្លង់និងបារាំងផងដែរ កាលពីថ្ងៃចន្ទ។
កាលពីខែកក្កដា CDC បានលើកឡើងពីកង្វល់អំពីប្រទេសអ៊ីស្រាអែល តំបន់វេសប៊ែងនិង ហ្គាហ្សាដោយដកការជូនដំណឹងអំពីសុខភាពធ្វើដំណើររបស់ខ្លួនពីកម្រិតពីរ ដំឡើងដល់កម្រិត៣វិញ។

CDC ក៏បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិត៣ ជាកម្រិតខ្ពស់ផងដែរ សម្រាប់ប្រទេសអូទ្រីស ក្រូអាត អែលសាល់វ៉ាឌ័រ អាស៊ែបៃហ្សង់ ហ្គាម កេនយ៉ានិងចាម៉ៃកា។
CDC និយាយថា អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង គួរតែចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសទាំងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន៖ អាមេរិក ជាអ្នកបំផ្លាញសន្តិភាពធំបំផុត នៅក្នុងតំបន់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


