ព័ត៌មានអន្ដរជាតិ
ចិន៖ អាមេរិក ជាអ្នកបំផ្លាញសន្តិភាពធំបំផុត នៅក្នុងតំបន់
នាវាពិឃាតនាំផ្លូវមីស៊ីលរបស់កងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យវា ក្លាយជាការធ្វើដំណើរលើកទី៧របស់នាវាចម្បាំងអាមេរិក នៅឆ្នាំនេះចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែង ហើយជំរុញឲ្យចិនចោទប្រកាន់អាមេរិកថា ព្យាយាមបង្ករឿងដល់យោធារបស់ខ្លួន។

កងនាវាចរអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតនាំផ្លូវមីស៊ីលថ្នាក់ Arleigh Burke របស់អាមេរិកឈ្មោះ USS Benfold បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងឆ្លងកាត់តាមច្រកសមុទ្រកាលពីថ្ងៃពុធ។
ការធ្វើសមយុទ្ធនេះ ត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ខណៈក្រុមមន្រ្តីនិយាយថា យោធាបានប្រើឧបករណ៍ស៊ើបការណ៍សម្ងាត់ ការឃ្លាំមើលនិងតាមដានរួមគ្នា ដើម្បីតាមដានចលនានៅឯសមុទ្រ និងលើអាកាសនៅជុំវិញកោះតៃវ៉ាន់។

សកម្មភាពចុងក្រោយបំផុតនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ដោយមេបញ្ជាការកងទ័ពរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបង្កើតហានិភ័យសន្តិសុខនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ធំជាងគេបំផុត។
ដោយចង្អុលទៅភាពញឹកញាប់នៃចលនារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ អ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន លោកវរសេនីយ៍ឯក Shi Yi បានហៅសហរដ្ឋអាមេរិកថា ជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពធំបំផុតនៅក្នុងតំបន់។

លោកបានបន្ថែមថា កងទ័ពចិនប្រចាំតំបន់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងចលនាបង្កហេតុណាមួយ។ កងទ័ពជើងទឹកចិន បានឃ្លាំមើលចលនារបស់នាវាពិឃាតអាមេរិក ហើយប្រទេសចិន មានការប្តេជ្ញាចិត្ត ទំនុកចិត្តនិងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


