ព័ត៌មានអន្ដរជាតិ
ចិន ចំអក អាមេរិក ដោយបង្ហោះវីដេអូ ក្រុមតាលីបង់ យកយន្តហោះចងទោង ជិះលេង
មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ចិនម្នាក់ បាននិយាយចំអកឡកឡឺយដល់អាមេរិក បន្ទាប់ពីសមាជិកក្រុមតាលីបង់ ត្រូវបានគេថតវីដេអូកំពុងជិះទោង ដែលចងភ្ជាប់ទៅនឹងយន្តហោះយោធាដែលគេបោះបង់ចោល។

លោក Lijian Zhao មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសចិនបាននិយាយចំអកដល់សហរដ្ឋអាមេរិក នៅក្នុងបណ្តាញ Twitter ដែលត្រូវបានគេមើលជាង ៧ ម៉ឺនដង។
លោក Zhao បានសរសេរថា “ផ្នូររបស់ចក្រភពនិងម៉ាស៊ីនសង្គ្រាមរបស់ពួកគេ។ ក្រុមតាលីបង់ បានប្រែក្លាយយន្តហោះរបស់ពួកគេទៅជាទោង និងប្រដាប់ក្មេងលេង។

វីដេអូនេះ បានបង្ហាញពីសមាជិកក្រុមតាលីបង់ យោលទោងពីស្លាបយន្តហោះយោធាដែលគេបោះបង់ចោល។
នៅប៉ុន្មានសប្តាហ៍មុនការដកទ័ពរបស់អាមេរិក កងទ័ពអាកាសអាហ្វហ្គានីស្ថានបានប្រតិបត្តិការយន្តហោះចំនួន ១៦៧ គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ ១០៨ គ្រឿងនិងយន្តហោះ ៥៩ គ្រឿង។

យន្តហោះប្រមាណ ៤៦ គ្រឿងរួមទាំងឧទ្ធម្ភាគចក្រ ២៤ គ្រឿងផងដែរ បានហោះទៅកាន់ប្រទេសអ៊ូសបេគីស្ថាន មុនពេលក្រុមតាលីបង់ចូលកាន់កាប់។
មេបញ្ជាការបេសកកម្មជម្លៀសអាមេរិក លោកឧត្តមសេនីយ៍ Frank McKenzie បាននិយាយថា កងទ័ពរបស់គាត់បានបិទយន្តហោះចំនួន ៧៣ គ្រឿងលែងឲ្យដំណើរការបាន មុនពេលដកខ្លួនចេញពីប្រទេសកាលពីខែមុន។

ក្រុមតាលីបង់ ត្រូវបានគេជឿថា មានយន្តហោះសរុប ៤៨ គ្រឿង បើទោះបីជាគេមិនដឹងថាយន្តហោះទាំងនោះ អាចហោះហើរបានឬក៏រយៈពេលប៉ុន្មានដែលពួកគេនឹងអាចរក្សាប្រតិបត្តិការបានក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


