ព័ត៌មានអន្ដរជាតិ
ភូកេត ប្រើវិធីថ្មីចាក់វ៉ាក់សាំងចូលក្រោមស្បែក លែងចាក់តាមសាច់ដុំ ប្រសិទ្ធភាពរឹតតែខ្ពស់
ភូកេតបានក្លាយជាខេត្តដំបូងគេនៅក្នុងប្រទេសថៃដែលអនុវត្តវិធីសាស្ត្រចាក់ថ្នាំថ្មី ដើម្បីគ្រប់គ្រងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដោយចាក់ក្រោមស្បែកជំនួសឲ្យចាក់ចូលសាច់ដុំ ។

ក្រសួងសុខាភិបាលថៃនាពេលថ្មីៗនេះបានអនុម័តវិធីសាស្ត្រថ្មីនេះ បន្ទាប់ពីការសិក្សាដោយបុគ្គលិកនៅមន្ទីរពេទ្យ Vachira Phuket បានបង្ហាញថា ការចាក់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ ហើយចាក់ចូលនៅក្រោមស្បែកមានប្រសិទ្ធភាពខ្ពស់ជាងវិធីសាស្ត្រស្តង់ដារ ២០ ភាគរយ ។
កន្លងមកការចាក់វ៉ាក់សាំងទាំងអស់នៅក្នុងប្រទេសថៃត្រូវបានអនុវត្តដោយចាក់ចូលតាមសាច់ដុំ ប៉ុន្តែវិធីសាស្រ្តថ្មីដោយប្រើការចាក់ម្ជុលចូលទៅក្នុងស្បែកជួយសន្សំសំចៃកម្រិតវ៉ាក់សាំង AstraZeneca យ៉ាងច្រើន ។

លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា និងបានធ្វើតេស្តអ្នកស្ម័គ្រចិត្តចំនួន ២៤២ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំដែលបានទទួលវ៉ាក់សាំង Sinovac ចំនួន ២ ដូស ។
ទន្ទឹមនោះ លទ្ធផលពិតជាមានប្រសិទ្ធភាពចំពោះអ្នកដែលទទួលការចាក់ចូលក្រោមស្បែក បើធៀបនឹងវិធីសាស្ត្រចាក់វ៉ាក់សាំងធម្មតា ។ ការធ្វើតេស្តនេះបានរកឃើញថា ការចាក់ថ្នាំក្រោមស្បែកការពារជំងឹកូវីដ ១៩ បានល្អជាង ហើយមានផលប៉ះពាល់តិចដូចជាឈឺក្បាល ឬក្តៅខ្លួន ។

វិធីសាស្រ្តចាក់វ៉ាក់សាំងថ្មីនេះតម្រូវឲ្យមានការសង្កេតក្រោយការចាក់តែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ ពោលជំនួសឲ្យការរង់ចាំ ៣០ នាទី ដែលកន្លងមកជារយៈពេលស្ដង់ដារសម្រាប់ការរង់ចាំនេះ ។ ទោះយ៉ាងណាវិធីសាស្ត្រនេះក៏បណ្តាលឲ្យរលាកស្បែក និងឡើងក្រហមផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រជាជននៅខេត្តភូកេតចំនួន ៤២៦,៣៨៧ នាក់បានទទួលវ៉ាក់សាំងចំនួនមួយដូស ខណៈមនុស្ស ៣៨៩,១៦៣ នាក់បានចាក់ពេញ ២ ដូស ហើយចំណែកមនុស្ស ៦៦,៣៨៣ នាក់បានចាក់ដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញ ទោះអ្នកចាក់បាន ២ ដូសមិនទាន់ គ្រប់តាមគោលការណ៍ក៏ដោយ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


