ព័ត៌មានអន្ដរជាតិ
ខេត្ត Nakhon Ratchasima ព្រមានប្រជាជន ឲ្យត្រៀមខ្លួនជម្លៀស ពីទឹកជំនន់
ប្រជាជនដែលរស់នៅខ្សែទឹកខាងក្រោមនៃអាងស្តុកទឹក Lam Chiang Krai ក្នុងខេត្ត Nakhon Ratchasima នៃប្រទេសថៃ ត្រូវបានព្រមានឲ្យត្រៀមប្រមែប្រមូលរបស់មានតម្លៃ ទៅទីទួលសុវត្ថិភាព ហើយត្រៀមជម្លៀសក្នុងករណីមានទឹកជំនន់ភ្លាមៗ។

ជាមួយគ្នានេះដែរ លោក Thaweesak Thanadechophol អគ្គនាយករងនៃនាយកដ្ឋានធារាសាស្ត្របានបដិសេធរបាយការណ៍សារព័ត៌មាននៅថ្ងៃចន្ទនេះដែលថា អាងស្តុកទឹកបានបាក់ធ្លាយ ប៉ុន្តែលោកទទួលស្គាល់ថា ផ្នែកតូចមួយនៃទំនប់ដែលកំពុងសាងសង់ មានជ្រាបទឹក ដែលជាហេតុធ្វើឲ្យមានទឹកហូរចុះទៅ។
អាងស្តុកទឹកនេះ មានសមត្ថភាពអាចផ្ទុកទឹកបានអតិបរមា ២៧.៧ លានម៉ែត្រគូប ប៉ុន្តែទឹកហូរពីស្រុក Theparak និង Dan Khun Thod បានបង្កើនបរិមាណដល់ប្រមាណ ៤១.៩៦ លានម៉ែត្រគូប បណ្តាលឲ្យមានទឹកហូរហៀរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានផ្នែកប្រព័ន្ធធារាសាស្រ្តខេត្ត លោក Kitikul Sepasiraporn បានធានាថា អាងស្តុកទឹកនេះ មានភាពរឹងមាំហើយស្ថានភាពពេលនេះស្ថិតក្រោមការគ្រប់គ្រង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


