Connect with us

ព័ត៌មានអន្ដរជាតិ

ក្ងានខ្មៅមានអ្វីពិសេស ទើបកូរ៉េខាងជើង បង្កាត់ពូជ ឲ្យប្រជាជនទទួលទាន (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េ​ខាង​ជើង ​បាន​ដាក់​សាច់ក្ងានខ្មៅ ដែលមានរសជាតិឆ្ងាញ់ នៅលើ​មុខ​ម្ហូបអនុញ្ញាតឲ្យប្រជាជនទទួលទាន ​ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ជម្នះបញ្ហាកង្វះខាត​អាហារ​រ៉ាំរ៉ៃ​របស់​ប្រទេស។

សត្វក្ងានខ្មៅ កំពុងត្រូវបានបង្កាត់ពូជ តាមខ្នាតឧស្សាហកម្ម នៅមជ្ឈមណ្ឌលបង្កាត់ពូជថ្មីមួយ ក្នុងកសិដ្ឋានចិញ្ចឹមទាដ៏ធំបំផុតរបស់ប្រទេសនៅឆ្នេរសមុទ្រភាគខាងកើត។

The black swans are being bred on an industrial scale at a new breeding centre at one of the country's largest duck farms on the east coast, state media said
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន ព្រមានប្រជាជនកូរ៉េខាងជើងថា ពួកគេត្រូវបរិភោគអាហារតិចតួចបានហើយ រហូតដល់ពេលប្រទេសនេះបើកព្រំដែនជាមួយ ចិនឡើងវិញនៅឆ្នាំ២០២៥។

ប្រទេសក្រីក្រមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ និងសេដ្ឋកិច្ចដ៏អន់ខ្សោយ ប៉ុន្តែឥឡូវ ក្រុមមន្ត្រីនិយាយថា សាច់ក្ងានខ្មៅដ៏ឆ្ងាញ់គឺជា “ចម្លើយ” ខណៈពួកគេអះអាងថា វាជា អាហារជួយសុខភាពដ៏ពិសេស។

A swan enclosure has been built in the Kwangpho Duck farm in Jongphyong count, where the black swans will be bred, and an official ceremony was held to open the 'swan corral'

ជម្រកសត្វក្ងាន ត្រូវបានសាងសង់នៅក្នុងកសិដ្ឋានចិញ្ចឹមទា Kwangpho នៃតំបន់ Jongphyong ជាកន្លែងដែលសត្វក្ងានខ្មៅនឹងត្រូវបានបង្កាត់ពូជ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានរាយការណ៍ថា “សាច់ក្ងានខ្មៅមានរសជាតិឆ្ងាញ់ និងមានគុណតម្លៃជាឱសថ ហើយការបង្កាត់ពូជតាមបែបឧស្សាហកម្ម នឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

The impoverished country has been battling a food crisis and a poor economy - but now officials say 'delicious' black swan meat is the answer as they claimed it has 'medicinal values' (file image)

ការសាងសង់នេះ បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កាត់ពូជសត្វក្ងានខ្មៅដែលជាសត្វស្លាបលម្អដ៏កម្រ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ធ្លាប់​រាយការណ៍​ថា សាច់​ក្ងាន​ខ្មៅគឺ​ជា អាហារ​សុខភាព​ពិសេសប្រចាំ​សតវត្សរ៍​ទី២១ ដែល​មាន​រសជាតិ​ពិសេស និង​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​បំផុត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យពលរដ្ឋ បរិភោគ អាហារ តិចតួច ដល់ឆ្នាំ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម