ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បញ្ជាឲ្យពលរដ្ឋ បរិភោគអាហារតិចតួច ដល់ឆ្នាំ ២០២៥ (មានវីដេអូ)
ប្រទេសកូរ៉េខាងជើងបានព្រមានពលរដ្ឋខ្លួន ឲ្យបរិភោគអាហារតិចតួចបានហើយ រហូតដល់ប្រទេសនេះ បើកព្រំដែនជាមួយចិនឡើងវិញក្នុងឆ្នាំ២០២៥។

ការខ្វះខាតស្បៀងអាហារ បានប៉ះពាល់ដល់ប្រជាជនកូរ៉េខាងជើងរួចទៅហើយ ប៉ុន្តែប្រជាពលរដ្ឋត្រូវបានមន្ត្រីប្រាប់ឲ្យកាត់បន្ថយការចំណាយ យ៉ាងហោចណាស់បីឆ្នាំទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនបានត្អូញត្អែររួចហើយថា កង្វះខាតនេះនឹងធ្វើឲ្យពួកគេពិបាក ក្នុងអំឡុងរដូវរងា។
កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិននៅក្នុងខែមករាឆ្នាំ ២០២០ ជាវិធានការប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩។

ប៉ុន្តែវិធានការនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងនៅពេលដែលតម្រូវការមានលើសពីការផ្គត់ផ្គង់។
និយាយអំពីការណែនាំថ្មីរបស់រដ្ឋាភិបាល អ្នករស់នៅក្នុងទីក្រុង Sinuiju បានឲ្យដឹងថា ប្រជាជនត្រូវបានព្រមានថា ឱកាសនៃការបើកព្រំដែនឡើងវិញជាមួយចិនមុនឆ្នាំ២០២៥គឺមានតិចតួចណាស់។
ស្ថានភាពស្បៀងអាហារពេលនេះគឺច្បាស់ជាគ្រាអាសន្នហើយ ហើយប្រជាជនកំពុងជួបការខ្វះខាត។ នៅពេលដែលអាជ្ញាធរប្រាប់ពួកគេថា ពួកគេត្រូវមានអាហារបម្រុង និងបរិភោគអាហារតិចរហូតដល់ឆ្នាំ២០២៥ ពួកគេមិនអាចធ្វើអ្វីបានក្រៅពីមានអារម្មណ៍អស់សង្ឃឹមជាខ្លាំងឡើយ។

ថ្វីបើប្រជាជនកូរ៉េខាងជើងកំពុងជួបប្រទះការលំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏មេដឹកនាំលោក គីម ជុងអ៊ុន បាននិងកំពុងបន្តជំរុញគំនិតនៃការពឹងផ្អែកលើខ្លួនឯងនៅឆ្នាំនេះ។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើងមានស្បៀងអាហារប្រមាណ ៨៦០,០០០ តោននៅឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង គំរាម UN ឲ្យគិតដល់ផលវិបាក មុននឹងរិះគន់កម្មវិធីមីស៊ីល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


