Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតអាមេរិក ជាប់ពន្ធនាគារ ១១ឆ្នាំ នៅមីយ៉ាន់ម៉ា

បានផុស

នៅ

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា នៅថ្ងៃសុក្រទី១២ខែវិច្ឆិកានេះ បានកាត់ទោសអ្នកកាសែតជនជាតិអាមេរិកឈ្មោះ Danny Fenster ដាក់ពន្ធនាគាររយៈពេល១១ឆ្នាំ។ នេះបើតាមការឲ្យដឹងពីមេធាវី និងនិយោជករបស់គាត់។

លោក Fenster អាយុ៣៧ឆ្នាំដែលជាអ្នកគ្រប់គ្រងទស្សនាវដ្តីអនឡាញ Frontier Myanmar ត្រូវបានចាប់ខ្លួន ខណៈពេលព្យាយាមចាកចេញពីប្រទេសកាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ដ៏ល្បីល្បាញរបស់ទីក្រុង យ៉ាំងហ្គោន។

ការកាត់ទោសនេះត្រូវបានបញ្ជាក់ប្រាប់ Reuters ដោយមេធាវីឈ្មោះ Than Zaw Aung តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់ត្រូវបានកាត់ទោសពីបទញុះញង់ និងបំពានច្បាប់អន្តោប្រវេសន៍ និងច្បាប់សមាគមដែលមិនស្របច្បាប់។ 

ការចោទប្រកាន់ថ្មីៗ ដែលធ្ងន់ធ្ងរជាងនេះ ពាក់ព័ន្ធការបះបោរ និងការរំលោភច្បាប់ភេរវកម្ម ត្រូវបានបន្ថែមកាលពីដើមសប្តាហ៍នេះ ហើយបើត្រូវផ្តន្ទាទោសមែននោះ គាត់ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មីយ៉ាន់ម៉ា ចោទ ប្រកាន់ អ្នក កាសែត អាមេរិក ពី បទ ភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៣ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៣ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម