Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ការរញ្ជួយដីកម្រិតស្រាលចំនួន ៩លើក ត្រូវបានកត់ត្រានៅទូទាំងភាគខាងជើងប្រទេសថៃ និងប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលមានកម្រិតចាប់ពី ១.៧ ដល់ ៤.៣ រ៉ិចទ័រ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីកម្រិតស្រាលពីរបានកើតឡើងនៅក្នុងប្រទេសថៃ ដោយគ្រោះរញ្ជួយដីទី១ មានកម្រិត ២.៤រ៉ិចទ័រ បានវាយប្រហារខេត្ត Mae Hong Son នៅម៉ោង ២:០៦ នាទីទៀបភ្លឺ ខណៈលើកទី ២ កម្រិត ២.០ រ៉ិចទ័រ វាយប្រហារខេត្ត Chiang Rai នៅម៉ោង ២:៤៦ នាទីព្រឹក។ ចំណែកការរញ្ជួយដីដ៏ខ្លាំងបំផុតដែលមានកម្រិត ៤.៣ រ៉ិចទ័រត្រូវបានកត់ត្រាក្នុង​ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ៣:៥៨ នាទីព្រឹក( ម៉ោងក្នុងស្រុក)។

បើយោងតាមនាយកដ្ឋានឧតុនិយមថៃក៏បានកត់សម្គាល់ការរញ្ជួយដីចំនួនពីរនៅកោះ Nicobar របស់ឥណ្ឌានៅព្រឹកថ្ងៃដដែលនេះដែរ។ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​ថៃ​ទេ។ អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​បច្ចុប្បន្នភាព ពិនិត្យ​សុវត្ថិភាព​អគារ និងត្រៀម​សង្គ្រោះ​បន្ទាន់​ឱ្យ​រួចរាល់​៕

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៥៣ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

Sokha Hotels

ព័ត៌មានពេញនិយម