ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ រាប់រយគ្រួសារទៀត នៅខេត្តជាប់ព្រំដែន មីយ៉ាន់ម៉ា បន្តជម្លៀសខ្លួន ពីការប្រយុទ្ធ
ពលរដ្ឋថៃរាប់រយគ្រួសារ នៅខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ា បានបន្តជម្លៀសខ្លួន ខណៈការប្រយុទ្ធដ៏ក្តៅគគុករវាងរបបយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំង មិនទាន់ថមថយ ដោយបណ្តាលឲ្យជនស៊ីវិលស្លាប់ចំនួន១២នាក់ក្នុងសប្តាហ៍នេះ។

តាមការចុះផ្សាយរបស់ Myanmar Now, ការវាយប្រហារពីអាកាសកាលពីដើមសប្តាហ៍ក្នុងតំបន់ Kyaukme ដែលគ្រប់គ្រងដោយកងទ័ព Ta’ang នៅរដ្ឋ Shan ភាគខាងជើង បានសម្លាប់មនុស្ស៥នាក់។ លុះមកដល់ថ្ងៃព្រហស្បតិ៍ មនុស្ស៧នាក់ទៀត ត្រូវបានសម្លាប់និងជាង ២០នាក់រងរបួស ក្នុងការទម្លាក់គ្រាប់បែក នៅក្បែរអណ្តូងរ៉ែមួយក្នុងតំបន់ Hpasawng នៃរដ្ឋ Kayah។
ការវាយប្រហារដ៏ខ្លាំងក្លានោះ បានបង្ខំឲ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅក្នុងរដ្ឋទាំងពីរ ត្រូវជម្លៀសខ្លួន រីឯនៅខាងថៃឯណោះ ក៏មានការជម្លៀសពលរដ្ឋរាប់រយគ្រួសារផងដែរក្នុងខេត្ត Mae Hong Son។

នៅរដ្ឋ Kachin ឯណោះ ពលរដ្ឋរាប់ម៉ឺននាក់ក៏ត្រូវរត់ភៀសខ្លួនចេញពីភូមិនានាក្នុងទីប្រជុំជន Hpakant ផងដែរនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈកងកម្លាំងប្រឆាំងគឺកងទ័ពឯករាជ្យ Kachin (KIA) បានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលយោធាដែលកំពុងវាយលុក។
សូមជម្រាបថា ការវាយប្រហារទាំងនេះគឺជាជម្លោះដែលកំពុងបន្តរវាងរបបយោធា និងចលនាប្រដាប់អាវុធជនជាតិភាគតិចជាច្រើន (EAO) និងកងកម្លាំងការពារប្រជាជន (PDF) នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
ដ្បិតបបយោធាកំពុងរៀបចំកិច្ចចរចាសន្តិភាពនៅទីក្រុង ណៃពីដោ ក៏ដោយ ប៉ុន្តែនៅតែមានរបាយការណ៍ថា ពួកគេកំពុងបន្តប្រតិបត្តិការវាយលុក និងការវាយប្រហារតាមអាកាស ឥតបន្ធូរដៃឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


