ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដុតបំផ្លាញគ្រឿងញៀនខុសច្បាប់តម្លៃ ៣០០លានដុល្លារ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA អាជ្ញាធរមីយ៉ាន់ម៉ាបានបំផ្លាញគ្រឿងញៀនខុសច្បាប់ដែលមានតម្លៃគិតជាទឹកប្រាក់ជិត៣០០លានដុល្លារ នៅថ្ងៃទី២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់របស់ប្រទេស ដែលល្បីល្បាញជាប្រភពផលិតគ្រឿងញៀននេះ។

ព្រឹត្តិការណ៍ដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងទីក្រុងធំៗរួមមាន Yangon, Mandalay, និង Taunggyi។ វត្ថុតាងដែលត្រូវបានបំផ្លាញនោះរួមមាន ហេរ៉ូអ៊ីន អាភៀន មេតំហ្វេតាមីន កញ្ឆា កេតាមីន និងម៉ាទឹកក។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការព្រមានដ៏គួរឱ្យព្រួយបារម្ភពីអង្គការសហប្រជាជាតិ អំពីការកើនឡើងនៃការផលិតថ្នាំញៀននៅក្នុងតំបន់ត្រីកោណមាស ជាពិសេសនៅក្នុងរដ្ឋ Shan ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ ប្រទេសនេះនៅតែជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក និងជាមជ្ឈមណ្ឌលជួញដូរដ៏សំខាន់ ដោយលំហូរគ្រឿងញៀនបានពង្រីកនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។
អ្នកជំនាញអង្គការសហប្រជាជាតិបានបន្ទោសការកើនឡើងនៃផលិតកម្មគ្រឿងញៀនលើអស្ថិរភាពនយោបាយ និងភាពគ្មានច្បាប់ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ របស់មីយ៉ាន់ម៉ា ដែលបានជំរុញឱ្យមានជម្លោះស៊ីវិលដែលកំពុងបន្ត និងធ្វើឱ្យការគ្រប់គ្រងរដ្ឋចុះខ្សោយនៅក្នុងតំបន់ផលិតគ្រឿងញៀន៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


