ព័ត៌មានអន្ដរជាតិ
ខ្លារខិន៣ក្បាលស្លាប់ដោយកូវីដ-១៩នៅរដ្ឋ Nebraska
សត្វខ្លារខិន៣ក្បាលបានស្លាប់នៅសួនសត្វ Lincoln ក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក បន្ទាប់ពីឆ្លងកូវីដ-១៩។
មន្ត្រីសួនសត្វបានប្រកាសតាម Facebook កាលពីថ្ងៃសុក្រថា សត្វខ្លារខិនទាំង៣ក្បាលដែលបានស្លាប់ដោយកូវីដ-១៩មានឈ្មោះ Ranney, Everest, និង Makalu។

សេចក្តីប្រកាសថា ៖«Ranney, Everest និង Makalu ត្រូវបានសហគមន៍ទាំងមូលរបស់យើងស្រឡាញ់ចូលចិត្ត។ ការបាត់បង់នេះគឺជាទុក្ខក្រៀមក្រំបំផុត។ យើងខ្ញុំពិតជាសោកស្តាយខ្លាំងណាស់»។
សួនសត្វបានចាប់ផ្តើមព្យាបាលសត្វខ្លារខិន និងសត្វខ្លាស៊ូម៉ាត្រា២ក្បាលដែលបានឆ្លងកូវីដ-១៩កាលពីខែមុន។ យ៉ាងណា សត្វខ្លាទាំងពីរដែលហៅឈ្មោះ Axl និង Kumar បានជាសះស្បើយហើយ។
ទន្ទឹមជាមួយគ្នានេះ សួនសត្វបានឲ្យដឹងថា ខ្លួននៅតែបន្តបើកសួនដើម្បីទទួលភ្ញៀវទស្សនាដដែល ប៉ុន្តែមានការប្រុងប្រយ័ត្នខ្ពស់។
សួនសត្វជាច្រើនដូចជា St Louis zoo និង Denver ជាដើមក៏កំពុងរងការវាយប្រហារដោយជំងឺកូវីដ-១៩ដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


