ព័ត៌មានអន្ដរជាតិ
ស្ត្រីកែភេទ ថៃ ហក់ធាក់បុរសម្នាក់ ដែលនិយាយដដែលៗថា ខ្លួនជាភេទទី ៣ (មានវីដេអូ)
អ្នកយកព័ត៌មានក្នុងប្រទេសថៃបានរាយការណ៍ថា ស្ត្រីកែភេទដែលប្រើហ្វេសប៊ុកឈ្មោះ Aun Jub ម្នាក់ បានបង្ហោះវីដេអូឃ្លីបពីសកម្មភាពរបស់នាង ហក់ធាក់យុវជនម្នាក់ ដែលប្រើសំដីមាក់ងាយនិងរើសអើងនាងជាខ្លាំង។

ក្នុងវីដេអូនោះ បង្កឡើងពីមូលហេតុពីយុវជនមួយរូបឈ្មោះ Soi Pracha Uthit បានសម្លុតធ្វើបាប និងប្រើសំដីរើសអើងជាតិសាសន៍ដាក់នាង រហូតឈានទៅដល់ការផ្ទុះកំហឹង និងវាយតប់គ្នានៅតាមផ្លូវ ដោយយុវជននោះមានឈាមចេញពីច្រមុះ។

ស្ត្រីកែភេទដែលលេចមុខក្នុងឃ្លីបនេះ ត្រូវបានគេស្គាល់ឈ្មោះ ណង ពីង អាយុ ២០ ឆ្នាំ បានទម្លាយថា នាងត្រូវគេជេរប្រមាថ ពីបុរសនោះ និងអ្នកផ្សេងទៀត ទាក់ទងនឹងការរើសអើង ជាពិសេសរឿងសិច។ ដូច្នេះ ទើបបណ្ដាលឲ្យពួកគេវាយគ្នាបែបនេះ។


យ៉ាងណាមិញ ក្រោយលេចមុខក្នុងឃ្លីប នាង ណង ពីង ត្រូវបានប៉ុស្ដិ៍នគរបាលហៅមកពិន័យ ទៅតាមទៅតាមភស្តុតាងជាក់ស្ដែង ក្នុងវីដេអូនោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


