Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យជំនាញ ថៃ ថា កូវីដ មិនទៅណាទេ ដូចកាលជំងឺ SARS ក្នុងឆ្នាំ ២០០៣

បានផុស

នៅ

យោងតាមរបាយការណ៍របស់កាសែត The Nation Thailand បានឲ្យដឹងថា លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រដ៏លេចធ្លោរបស់ថៃបាននិយាយថា ជំងឺកូវីដ ១៩ មិនទៅណានោះទេ ហើយគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងការពារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yong បានបង្ហោះលើបណ្ដាញសង្គមថា សង្គមនឹងត្រូវរស់នៅជាមួយវា ។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងនឹងផ្តល់ការការពារពីជំងឺធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់ ។

ដោយសំដៅទៅលើមេរោគ SARS ដំបូងក្នុងឆ្នាំ ២០០៣ លោក Yong បាននិយាយថា យើងមិនអាចទប់ស្កាត់មេរោគ SARS-CoV-1 បានទេ ទោះបីជាមានការព្យាយាមនៅពេលនោះដើម្បីសម្រេចបាននូវការចាក់វ៉ាក់សាំងក៏ដោយ ។ ខណៈពេលដែលមិនមានករណីឆ្លងជំងឺ SARS-CoV-1 ចាប់តាំងពីឆ្នាំ ២០០៤ មក ឥឡូវនេះពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ SARS-CoV-2 ដែលត្រូវបានគេស្គាល់ថាជា កូវីដ ១៩ ។

យោងតាមលោក Yong បានឲ្យដឹងថា ការមកដល់នៃវីរុសបំប្លែងខ្លួនឥណ្ឌា Delta បានបង្កើនល្បឿននៃការចម្លង ដែលបង្ហាញពីបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរសម្រាប់ពិភពលោក ។ លោកបាននិយាយថា នោះហើយជាមូលហេតុដែលទាមទារឲ្យយើងត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៦០ ទៅ ៧០ ភាគរយនៃចំនួនប្រជាជន ។

ទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ខណៈពេលដែលវ៉ាក់សាំងអាចការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែវាក៏មិនអាចលុបបំបាត់កូវីដទាំងស្រុងបានដែរទេ ដូច្នេះហើយភាពស៊ាំរបស់មនុស្សនឹងមិនមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការការពារការចម្លងនោះទេ ។

លោកបាននិយាយថា ស្ថានភាពនេះគឺស្រដៀងគ្នាទៅនឹងវ៉ាក់សាំងផ្តាសាយ ដែលផ្តល់ការការពារប្រឆាំងនឹងហានិភ័យនៃការស្លាប់ ប៉ុន្តែមិនបានការពារទាំងស្រុងពីការឆ្លងនោះទេ ។ ការអំពាវនាវរបស់លោក Yong ឲ្យទទួលការចាក់វ៉ាក់សាំងនេះធ្វើឡើង នៅពេលដែលរដ្ឋាភិបាលបានសន្យាថានឹងធ្វើសកម្មភាពតឹងរ៉ឹងចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសដំបូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ស្ត្រីកែភេទ ថៃ ហក់ធាក់បុរសម្នាក់ ដែលនិយាយដដែលៗថា ខ្លួនជាភេទទី ៣ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម