Connect with us

ព័ត៌មានអន្ដរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន គ្រោងមកប្រទេសវិញឆ្នាំនេះ ជាមួយគោលបំណងធំៗចំនួន ៤

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅនិរទេសខ្លួនឯងក្នុងទីក្រុងឌូបៃ និយាយថា លោកគ្រោងនឹងត្រឡប់មកប្រទេសថៃវិញដើម្បី “បម្រើប្រជាជន និងប្រទេស” នៅឆ្នាំនេះ ខណៈពេលវេលានៃការវិលត្រឡប់នេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាមួយលើបណ្ដាញ YouTube រួមជាមួយប្រធានបទសម្រាប់ពិភាក្សាគឺ “មេរៀនពីរលកយក្សស៊ូណាមិ ដើម្បីដោះស្រាយវិបត្តិកូវីដ ។ ដើម្បីឲ្យប្រទេសរស់រានមានជីវិត ប្រទេសគួរតែមានអ្នកដឹកនាំដ៏ឈ្លាសវៃ។ តើត្រឹមត្រូវទេ?” លោក ថាក់ស៊ីន បាននិយាយថា “នៅឆ្នាំ ២០២២ លោកចង់ឲ្យប្រជាជនថៃបន្តការអត់ធ្មត់ដូចអ្វីដែលពួកគេធ្លាប់មានកាលពីឆ្នាំមុន” ។

ទន្ទឹមនោះ លោក ​ថាក់ស៊ីន ​ក៏បាន​រៀបរាប់​ពីគោលបំណងចំនួន ៤ ​របស់​លោកសម្រាប់ឆ្នាំថ្មីនេះផងដែរក្នុងនោះទី ១ លោកចង់មើលថែចៅរបស់លោកអស់មួយជីវិត ។ ទី ២ មិនថាអ្នកណាទេក្នុងជួររដ្ឋាភិបាល លោកត្រៀមខ្លួនជួយដោះស្រាយបញ្ហាដោយមិនគិតថ្លៃ ។

ចំណែកទី ៣ លោកចង់ផ្តល់ការបង្រៀន ហើយឲ្យកាហ្វេទឹកកកតែមួយកែវសម្រាប់លោកគឺគ្រប់គ្រាន់ហើយ ខណៈទី​៤ លោក​ចង់​ឲ្យ​អ្នក​មានទ្រព្យសម្បត្តិ​ថៃ​ចូល​រួម​ចំណែក​ជួយ​ដល់​ការ​ចាប់​ផ្តើម​អាជីវកម្ម ។

លោក ថាក់ស៊ីន បានបន្ថែមថា “ខ្ញុំសង្ឃឹមថា ខ្លួនខ្ញុំអាចជាកាដូឆ្នាំថ្មីឆ្នាំ ២០២២ ដល់ប្រជាជនថៃ ដើម្បីធ្វើការឲ្យពួកគេ និងប្រទេសជាតិ នៅពេលដែលខ្ញុំត្រឡប់មកវិញ ។ ចំពោះពេលវេលានៃការត្រឡប់មកវិញរបស់ខ្ញុំ ខ្ញុំនឹងខ្សឹបប្រាប់ថា គ្មានអ្នកណាផ្សេងទៀតទេ មានតែកូនស្រីរបស់ខ្ញុំ Paethongtan ប៉ុណ្ណោះដែលដឹង ព្រោះវាជាអាថ៌កំបាំងដ៏អស្ចារ្យ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម