ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត
អ្នកវិទ្យាសាស្ត្រជប៉ុនព្រមានថា ភ្នំភ្លើងក្រោមសមុទ្រដែលផ្ទុះចេញពីប្រទេសតុងហ្គានៅតែសកម្មខ្លាំងបើទោះជាវាបានផ្ទុះដ៏ខ្លាំងក្លាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏ដោយ ។

សាស្ត្រាចារ្យ Nogami Kenji នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូបានវិភាគរូបភាពដែលថតបានដោយផ្កាយរណបកម្មសិទ្ធិរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បង្ហាញថា ទឹកសមុទ្រចម្ងាយ ៣០០ គីឡូម៉ែត្រ គុណនឹង ២០០ គីឡូម៉ែត្រជុំវិញភ្នំភ្លើងបានប្រែទៅជាពណ៌បៃតងលឿង ។
លោក Nogami និយាយថា បាតុភូតនេះជាលទ្ធផលនៃទឹកអ៊ីដ្រូកម្ដៅ (Hydrothermal) លាយជាមួយទឹកសមុទ្រ ។ លោកនិយាយថា វាគឺជាតម្រុយដែលអាចកត់សម្គាល់បានយ៉ាងងាយបំផុតចំពោះសកម្មភាពនៃភ្នំភ្លើងក្រោមទឹក ដែលពិបាកសង្កេតជាងភ្នំភ្លើងនៅលើដី ។

លោក Nogami ក៏និយាយដែរថា គាត់មិនដែលឃើញផ្ទៃទឹកដ៏ធំបែបនេះប្រែពណ៌ទេ ។ លោកនិយាយថា វាបង្ហាញថា ភ្នំភ្លើងបន្តបញ្ចេញបរិមាណដ៏ច្រើននៃទឹកអ៊ីដ្រូកម្ដៅ (Hydrothermal) ។
លោកសាស្ត្រាចារ្យព្រមានថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងម្តងទៀត ទោះបីជាក្នុងកម្រិតតូចជាងមុនក៏ដោយ ហើយផេះភ្នំភ្លើង និងថ្មភ្នំភ្លើងអាចរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងសមុទ្រ ។

លោកនិយាយថា សកម្មភាពនៃភ្នំភ្លើងគួរតែត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពរបស់មនុស្សដែលរស់នៅក្នុងតំបន់ក៏ដូចជាបុគ្គលិកជំនួយជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តុងហ្គា មានតែបណ្ដាញ 2G ប្រើប៉ុណ្ណោះ ក្រោយជួបរលកយក្សស៊ូណាមិ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


