ព័ត៌មានអន្ដរជាតិ
ធ្លាយប្រេងឆៅរាប់តោនចេញពីបំពង់បង្ហូរ អណ្ដែតពេញឈូងសមុទ្រ ថៃ (មានវីដេអូ)
កងទ័ពជើងទឹករបស់ប្រទេសថៃកាលពីថ្ងៃពុធកំពុងជួយសម្អាតការកំពប់ប្រេងឆៅចំនួន ១២៨ តោន (១៦០,០០០ លីត្រ) ដែលបានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងនៅឈូងសមុទ្រថៃ ។
លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលនៃក្រសួងធនធានធម្មជាតិ និងបរិស្ថានបាននិយាយថា ការកំពប់នេះគឺកើតឡើងនៅជិតតំបន់ឧស្សាហកម្ម ប៉ុន្តែប្រេងមួយចំនួនអាចហៀរដល់តំបន់ឆ្នេរនៅថ្ងៃសុក្រ ប្រសិនបើវាមិនអាចគ្រប់គ្រងបាន ។
ចំណែកអ្នកនាំពាក្យកងទ័ពជើងទឹកថៃលោក Pokkrong Monhatphalin បាននិយាយក្នុងសារជាអក្សរថា កងទ័ពជើងទឹកបានបញ្ជូនយន្តហោះស៊ើបការណ៍មួយគ្រឿង នាវា ២ គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយប្រតិបត្តិការសម្អាតនេះ ។ លោកថា ឧទ្ធម្ភាគចក្រនឹងចុះអង្កេតតំបន់នោះ និងបាញ់ថ្នាំគីមី ដើម្បីគ្រប់គ្រងការរាលដាលបន្ថែមទៀត ។
ទន្ទឹមនោះ ក្រុមហ៊ុនចម្រាញ់ប្រេងសាធារណៈ Star Petroleum បាននិយាយថា ការលេចធ្លាយនេះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ថ្ងៃអង្គារនៅស្ថានីយ៍ចតនាវា ចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ឧស្សាហកម្ម Map Ta Phut ភាគខាងត្បូងនៃទីក្រុងបាងកក ។
ក្រុមហ៊ុន Star Petroleum បានប៉ាន់ប្រមាណថា ប្រេង ២០ តោន (ប្រហែល ២០,០០០ លីត្រ) បានអណ្តែតលើផ្ទៃទឹក ហើយក្រុមហ៊ុនបានចាប់ផ្តើមធ្វើការដើម្បីសម្អាតប្រេងពេញមួយយប់ ហើយរំពឹងថានឹងយកវាចេញទាំងអស់ ខណៈរហូតមកដល់ពេលនេះវាមិនច្បាស់ទេថា ចំនួនប្រេងសរុបប៉ុន្មានបានកំពប់នោះ ។
ជាចុងក្រោយសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា “យើងទទួលបានការគាំទ្រដ៏ល្អពីទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និងវិស័យឯកជន រួមទាំងកម្លាំងពលកម្ម ទូកប្រតិបត្តិការ និងការផ្គត់ផ្គង់ចែកចាយដើម្បីគាំទ្រដល់ប្រតិបត្តិការសម្អាតប្រេងចេញពីផ្ទៃសមុទ្រ” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ នៅ ថៃ អ្នកចាក់ដូសទី ៣ វ៉ាក់សាំងអ្វី ត្រូវចាក់ដូសទី ៤ ប្រភេទដដែល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី