ព័ត៌មានអន្ដរជាតិ
អាមេរិកជំរុញឲ្យចិន បន្ធូរបន្ថយច្បាប់កូវីដ សម្រាប់អ្នកការទូត
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករាថា ខ្លួនកំពុងស្នើសុំឲ្យចិនបន្ធូរបន្ថយច្បាប់ធ្វើចត្តាឡីស័កសម្រាប់អ្នកការទូត បន្ទាប់ពីទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបំផ្លិចបំផ្លាញព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។

ប្រទេសចិនដែលកំពុងបន្តអនុវត្តគោលនយោបាយសូន្យកូវីដ បានដាក់អាណត្តិធ្វើចត្តាឡីស័កយ៉ាងតិច១៤ថ្ងៃ សម្រាប់អ្នកដំណើរដែលចូលមកប្រទេស និងបានបិទតំបន់សំខាន់ៗម្តងហើយម្តងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកបានពិភាក្សាជាមួយចិន ជុំវិញការធ្វើចត្តាឡីស័កនិងច្បាប់ ដែលដំណើរការប្រឆាំងនឹងសិទ្ធិនិងអភ័យឯកសិទ្ធិការទូត។

លោក Price បានប្រាប់អ្នកយកព័ត៌មានថា “យើងបានផ្តល់អនុសាសន៍នូវអ្វីដែលយើងគិតថាជាជម្រើសសមហេតុផលជាច្រើន ដែលស្របជាមួយនឹងវិធានការកាត់បន្ថយកូវីដ និងស្របតាមបទដ្ឋានការទូតអន្តរជាតិ”។
យ៉ាងណាក្តី លោកបន្តថា មិនមានការផ្លាស់ប្តូរស្ថានភាពប្រតិបត្តិការរបស់ស្ថានទូតក្នុងទីក្រុងប៉េកាំងទេ បើទោះបីជាមានការព្រួយបារម្ភក៏ដោយ។

មុននេះ កាសែត Global Times គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន បានព្រមានប្រឆាំងក្រសួងការបរទេសអាមេរិក ដែលផ្តល់ការអនុញ្ញាតឲ្យបុគ្គលិក ឬក្រុមគ្រួសារចាកចេញពីប្រទេសចិន។
ការចាកចេញបែបនេះ បានត្រឹមតែបង្កឲ្យមានការភ័យស្លន់ស្លោ បង្កាច់បង្ខូចការងារប្រឆាំងរោគរាតត្បាតរបស់ប្រទេសចិន និងរំខានដល់ការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាដោយជោគជ័យរបស់ ចិនប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


