ព័ត៌មានអន្ដរជាតិ
ឡាវ ត្រៀមសាងសង់បង្គោល និងខ្សែ រត់ភ្លើង ២២០ គីឡូវ៉ាត់ទៅ វៀតណាម
រដ្ឋាភិបាលឡាវបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុនឯកជនចំនួន ២ ដើម្បីធ្វើការសិក្សាលទ្ធភាព និងត្រៀមសាងសង់បង្គោល និងខ្សែភ្លើង ២២០ គីឡូវ៉ាត់ ដែលនឹងបញ្ជូនអគ្គិសនីពីទំនប់ចំនួន ៥ នៅភាគខាងជើងប្រទេសឡាវទៅកាន់វៀតណាម ។

ប្រសិនបើការសិក្សាត្រូវបានអនុម័ត ខ្សែភ្លើងនឹងបញ្ជូនអគ្គិសនីពីទំនប់ Nam Ou កាត់ខេត្ត Luang Prabang និង Phongsaly ទៅប្រទេសវៀតណាម ។
ការសិក្សាលទ្ធភាពនឹងចំណាយពេល ១៨ ខែ ហើយប្រសិនបើលទ្ធផលវិជ្ជមាន ការសាងសង់បង្គោល និងខ្សែភ្លើងនឹងចាប់ផ្តើមភ្លាមៗ ។

ចំណាត់ការនេះកើតឡើងក្នុងបរិបទដែលឡាវចង់បង្កើនការនាំចេញអគ្គិសនីដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់វៀតណាម ។
បច្ចុប្បន្ន ប្រទេសឡាវបាននាំចេញថាមពលអគ្គិសនីជាង ៦,៤២៣ មេហ្គាវ៉ាត់ដែលភាគច្រើនទៅកាន់ប្រទេសជិតខាង រួមទាំងប្រទេសវៀតណាមផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


