ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ុយក្រែន ឆ្លើយតបផាំងៗ ក្រោយអាមេរិកស្នើឲ្យជម្លៀសលោកចេញពីប្រទេស
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃសុក្រ បានស្នើសភាឲ្យអនុម័តនូវចំនួនទឹកប្រាក់ចំនួន ៦.៤ពាន់លានដុល្លារអាមេរិកដើម្បីជាជំនួយដល់ប្រទេសអ៊ុយក្រែន ហើយអាមេរិកក៏បានស្នើជម្លៀសប្រធានាធិបតីអ៊ុយក្រែនចេញពីរដ្ឋធានី គៀវ ប៉ុន្តែលោក Zelensky បានបដិសេធភ្លាមៗ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឆ្លើយតបនៅថ្ងៃនេះថា “សង្រ្គាមកំពុងបន្តនៅទីនេះ ខ្ញុំត្រូវការពារអ៊ុយក្រែន មិនមែនជាការជម្លៀសទេ”។
បន្ថែមពីលើនេះ ប្រធាធានាធិបតីរូបនេះ បានប្តេជ្ញាស្នាក់នៅក្នុងទីក្រុងគៀវ ទោះបីជាមានការព្រមានគំរាថាមកំហែងថាលោកអាចជា “គោលដៅទី១” និងគ្រួសាររបស់លោកជា “គោលដៅទី២” របស់សត្រូវក៏ដោយ។

ក្រៅពីនោះ លោក Volodymyr Zelensky បានបង្ហោះវីដេអូឃ្លីបមួយបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលថាលោកបានអំពាវនាវឱ្យកងទ័ពបញ្ឈប់អាវុធ ចំពេលមានការផ្ទុះឡើង។ នៅក្នុងវីដេអូ លោកបានបដិសេធរាល់ព័ត៌មានដែលថាអ៊ុយក្រែនបានដាក់អាវុធរបស់ខ្លួន ហើយលោកថា អ៊ុយក្រែននឹងបន្តប្រយុទ្ធរហូតដល់ចុងបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Guardian
ចុចអាន៖ រុស្ស៊ី មិនទាន់ដណ្ដើមបានរដ្ឋធានី អ៊ុយក្រែន ផង តែជនស៊ីវិលស្លាប់ និងរបួសជាង ១ពាន់នាក់ហើយ
ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


