Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី មិនទាន់ដណ្ដើមបានរដ្ឋធានី អ៊ុយក្រែន ផង តែជនស៊ីវិលស្លាប់ និងរបួសជាង ១ពាន់នាក់ហើយ

បានផុស

នៅ

ទោះបីថ្ងៃនេះ ជាថ្ងៃទី៣ ដែលកងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងនានារបស់អ៊ុយក្រែនក្ដី ប៉ុន្តែរដ្ឋធានី គៀវ នៅតែស្ថិតក្នុងដៃរបស់អ៊ុយក្រែននៅឡើយ ខណៈចំនួនជនស៊ីវិលដែលបានស្លាប់ក្នុងការវាយប្រហារប៉ុន្មានថ្ងៃមកនេះ មានជិត ២០០នាក់ និងរងរបួសជាង ១ពាន់នាក់ទៀត។

Russian forces pound Ukraine for third day, Kyiv still in Ukrainian hands –  EURACTIV.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នប្រជាជនអ៊ុយក្រែនរាប់សែននាក់បានភៀសខ្លួនទៅទិសខាងលិចឆ្ពោះទៅសហភាពអឺរ៉ុប ស្របពេលដែលមន្ត្រីសន្តិសុខកំពូលរបស់រុស្ស៊ី និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនឹងត្រូវធ្វើឡើងដោយមិនឈប់ឈរ រហូតទាល់តែគោលដៅបានសម្រេច។

ជាមួយគ្នាដែរ អភិបាលក្រុង គៀវ លោក Vitali Klitschko បាននិយាយថា បច្ចុប្បន្នមិនមានវត្តមានយោធារុស្ស៊ីនៅក្នុងទីក្រុងនោះទេ ប៉ុន្តែលោកជឿថាក្រុមនេះ នឹងបន្តបំផ្លិចបំផ្លាញរដ្ឋធានីរបស់អ៊ុយក្រែន។ លោក​បន្ថែម​ថា ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ឥឡូវ​នេះបានបើក​ប្រើ​សម្រាប់​ធ្វើ​ជា​ជម្រក​ជូនពលរដ្ឋ​ប៉ុណ្ណោះ ហើយ​រថភ្លើង​បាន​ឈប់​ដំណើរការហើយ។

UKRAINE LIVE UPDATES | Russian forces launch missile strikes on Ukrainian  cities; president defiant

យោងតាមប្រភពពីសារព័ត៌មាន រ៉យទ័រ នៅប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនយ៉ាងហោចណាស់ ១៩៨នាក់ រួមទាំងកុមារ ៣នាក់ត្រូវបានសម្លាប់ និងមានមនុស្ស ១១១៥នាក់បានរងរបួស ខណៈចំនួនជាក់លាក់ទំនងមានច្រើនជាងរបាយការណ៍។ ​

ត្បិតថាពេលនេះ កងកម្លាំងរុស្ស៊ីភាគច្រើន នៅមិនឆ្ងាយប៉ុន្មានពីកណ្តាលទីក្រុង គៀវ ប៉ុន្តែរុស្ស៊ីមិនទាន់វាយលុកគ្រប់គ្រងលើដែនអាកាសរបស់អ៊ុយក្រែននៅឡើយទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម