ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះឃ្លីបមួយ នៅលើទំព័រអ្នកគាំទ្ររបស់លោក នៅវេលាម៉ោង ១១:៥៤ យប់ថ្ងៃសុក្រ ។
ខណៈពេលដែលលោក កំពុងឈរនៅខាងក្រៅវិមានប្រធានាធិបតី ក្នុងទីក្រុងគៀវ រួមជាមួយនឹងក្រុមកងកម្លាំង បន្ទាប់ពីមានពាក្យចចាមអារ៉ាម ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលរុស្ស៊ីថា លោកបានភៀសខ្លួន ពីទីក្រុងគៀវទៅហើយ ។

ក្នុងវីដេអូឃ្លីបនោះ លោក Zelensky បាននិយាយថា “យើងនៅទីនេះ ក្នុងទីក្រុងគៀវ យើងកំពុងការពារអ៊ុយក្រែន” ។

គួរបញ្ចាក់ផងដែរថា ពីមុនលោក Zelensky បានប្រកាសតាមរយៈទូរទស្សន៍ថា ប្រទេសផ្សេងៗ បានទុកឲ្យអ៊ុយក្រែនប្រយុទ្ធតែម្នាក់ឯង ប៉ុន្តែលោក និងក្រុមគ្រួសារមិនទៅណាទេ។ ជាពិសេស លោកត្រូវបានរុស្សីចាត់ទុកជាគោលដៅលេខមួយ និងបានអំពាវនាវ ឲ្យប្រជាជនប្រយុទ្ធ ដើម្បីការពារប្រទេសជាតិ ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ខ្លួនក្រុមអ្នកតវ៉ារាប់សិបនាក់ ប្រឆាំងសង្គ្រាម រុស្ស៊ី
ចុចអាន៖អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


