ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រារព្ធខួប ១០ ឆ្នាំនៃការដឹកនាំរបស់លោក គីម ជុងអ៊ុន តែគ្មានវត្តមានមេដឹកនាំរូបនេះឡើយ
ប្រទេសកូរ៉េខាងជើងបានប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយក្នុងខួប ១០ ឆ្នាំនៃការឡើងកាន់តំណែងរបស់លោក គីម ជុងអ៊ុន ជាប្រធានគណបក្សពលករដែលកំពុងកាន់អំណាច ។

មន្ត្រីជាន់ខ្ពស់គណបក្ស រួមទាំងប្អូនស្រីរបស់លោកគឺលោកស្រី Kim Yo Jong ក៏បានចូលរួមព្រឹត្តិការណ៍នោះផងដែរ ខណៈលោក គីម ខ្លួនឯងផ្ទាល់មិនបានចូលរួមនោះទេ ប៉ុន្តែរូបភាពដ៏ធំរបស់មេដឹកនាំរូបនេះត្រូវបានគេដាក់តាំងបង្ហាញក្នុងពិព័រណ៍នោះ ។
ទន្ទឹមនោះលោក Choe Ryong Hae ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលមិនបានប្រាប់ពីមូលហេតុដែលលោក គីម អវត្តមានឡើយ ដោយលោកគ្រាន់តែអះអាងថា លោក គីម ទទួលបានសមិទ្ធិផលដ៏ធំជាប្រវត្តិសាស្ត្រតាមរយៈការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរសម្រាប់ប្រទេស ។

ចំណែកការផ្សាយតាមទូរទស្សន៍ក៏បង្ហាញពីរូបថតរបស់មីស៊ីល Hwasong-17 ដែលទីក្រុងព្យុងយ៉ាងពណ៌នាថាជាមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន ។
បន្ថែមពីនេះ កាសែត Rodong Sinmun ក៏បានផ្សាយអំពីការតាំងពិព័រណ៍នេះផងដែរ ហើយបានពណ៌នាអំពីរបស់របរប្រហែល ៨០០ ដែលទាក់ទងនឹងមេដឹកនាំរបស់ប្រទេសនៅក្នុងសារមន្ទីរក្រុងព្យុងយ៉ាង ។

ស្របពេលជាមួយគ្នានោះ រូបថតលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួមក្នុងកិច្ចចរចាក៏ត្រូវបានដាក់តាំងនៅចន្លោះរូបថតនៃជំនួបស្រដៀងគ្នាជាមួយមេដឹកនាំចិន និងរុស្ស៊ី ។
ក្នុងនោះ មតិយោបល់ជាច្រើនរបស់លោក គីម ក៏ត្រូវបានបង្ហាញរួមជាមួយនឹងរូបថតរបស់លោកផងដែរ ដោយក្នុងមតិយោបល់ទាំងនេះបង្ហាញពីមេដឹកនាំប្រទេសពន្យល់ពីសារៈសំខាន់នៃទំនាក់ទំនងជាមួយមហាអំណាចបរទេសដែលស័ក្តសមនឹងប្រទេសមានឋានៈជាមហាអំណាចនុយក្លេអ៊ែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ឲ្យប្រទេសទាំងអស់កុំធ្វើប្រតិបត្តិការអាវុធទ្រង់ទ្រាយធំជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


