Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងវាយលុករោងចក្រដែក ដែលសកម្មប្រយុទ្ធ អ៊ុយក្រែន លាក់ខ្លួន

បានផុស

នៅ

អ្នកចរចាជាន់ខ្ពស់អ៊ុយក្រែន លោក Mykhailo Podolyak បានចោទប្រកាន់រុស្ស៊ី ពីការបាញ់ផ្លោងរោងចក្រដែក Mariupol ជាមួយនឹងគ្រាប់បែកអាកាសធុនធ្ងន់ និងកាំភ្លើងធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការតស៊ូចុងក្រោយរបស់អ៊ុយក្រែននៅ Mariupol ត្រូវបាន​បិទ​នៅក្នុង​រោងចក្រ Azovstal ។ ទាំង​ទាហាន និងជនស៊ីវិល រួមទាំងកុមារផងដែរ កំពុងជ្រកកោន​ក្នុង​ផ្លូវរូង​ក្រោមដី​ នៅ​ក្រោមអគារ​នេះ។

នៅលើបណ្ដាញសង្គម twitter លោក Podolyak បាននិយាយថា “រុស្ស៊ីកំពុងបន្តវាយប្រហារ Mariupol Azovstal ជា​កន្លែងដែលជនស៊ីវិល និងយោធារបស់យើង​ស្ថិតនៅ ហើយ​ពេលនេះ ​កំពុង​បាញ់​ផ្លោង​ដោយ​គ្រាប់បែកអាកាស និងកាំភ្លើងធំ”។

លោកបានជំរុញ​ឲ្យ​រុស្ស៊ី គិតអំពីសំណល់នៃកេរ្តិ៍ឈ្មោះរបស់ខ្លួន និងបង្កើត បទ​ឈប់​បាញ់នៅក្នុងថ្ងៃបុណ្យ Easter ​ពិតប្រាកដ​នៅ Mariupol រួមជាមួយនឹងច្រករបៀងមនុស្សធម៌​សម្រាប់ជនស៊ីវិល និងជុំពិសេសនៃកិច្ចពិភាក្សា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖SKY

លោក Zelensky គំរាមដើរចេញពីកិច្ចចរចាសន្តិភាព បើ រុស្ស៊ី ធ្វើរឿងព្រៃផ្សៃនេះនៅទីក្រុង Mariupol

ចុចអាន៖លោក Zelensky សង្ឃឹមថា អ៊ុយក្រែននឹងទទួលបានអាវុធធុនធ្ងន់ពី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម