ព័ត៌មានអន្ដរជាតិ
លោក Zelensky សង្ឃឹមថា អ៊ុយក្រែននឹងទទួលបានអាវុធធុនធ្ងន់ពី អាមេរិក
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenksy បាននិយាយថា អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានអាវុធធុនធ្ងន់ នៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋលេខាធិការ និងការពារជាតិអាមេរិក ក្នុងទីក្រុង Kyiv នៅថ្ងៃអាទិត្យនេះ។

លោកបានបន្ថែមថា ការផ្គត់ផ្គង់នឹងមានសារៈសំខាន់សម្រាប់អ៊ុយក្រែន ដើម្បីដណ្ដើមយកទឹកដី ដែលកាន់កាប់ដោយរុស្ស៊ីមកវិញជាយថាហេតុ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “នៅពេលដែលយើងមានសព្វាវុធកាន់តែច្រើន ខ្ញុំជឿថា យើងនឹងដណ្ដើមយកទឹកដីនោះមកវិញភ្លាមៗ ខណៈវាត្រូវបានកាន់កាប់ជាបណ្តោះអាសន្ន”។

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ លោក Zelenskyy ក៏បានព្រមានថា ក្រុង Kyiv នឹងដកខ្លួនចេញពីការចរចា ប្រសិនបើទាហានរុស្ស៊ី សម្លាប់ជនជាតិអ៊ុយក្រែន ដែលជាប់គាំងនៅក្នុងរោងចក្រដែក ក្នុងទីក្រុង Mariupol ឬធ្វើប្រជាមតិទាមទារឯករាជ្យនៅក្នុងទឹកដីកាន់កាប់ផ្សេងទៀត។

ទន្ទឹមនោះ លោកក៏បាននិយាយចុងក្រោយទាំងរំជួលចិត្តដោយគិតថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកនៅតែមិនជឿថា ទីក្រុងម៉ូស្គូនឹងធ្វើនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky គំរាមដើរចេញពីកិច្ចចរចាសន្តិភាព បើ រុស្ស៊ី ធ្វើរឿងព្រៃផ្សៃនេះនៅទីក្រុង Mariupol
ចុចអាន៖រុស្ស៊ី ប្រាប់ពេលវេលាដាក់មីស៊ីលផ្លោងអន្តរទ្វីបថ្មីល្អបំផុតក្នុងលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ