ព័ត៌មានអន្ដរជាតិ
លោក បៃដិន ស្នើថវិកា៣៣ប៊ីលានដុល្លារទៀតសម្រាប់អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្នើទៅសភាសម្រាប់ថវិកាចំនួន៣៣ប៊ីលានដុល្លារបន្ថែមទៀតដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែនដែលកំពុងមានជម្លោះជាមួយប្រទេសរុស្ស៊ី។ មួយផ្នែកដ៏ធំនៃកញ្ចប់ថវិកាដ៏មហាសាលត្រូវបានកំណត់សម្រាប់ជំនួយយោធា និងសន្តិសុខ ខណៈចំណែកប្រាក់ផ្សេងទៀតនឹងត្រូវប្រើជាជំនួយសេដ្ឋកិច្ច និងមនុស្សធម៌។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា ៖«រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានកំពុងស្នើថវិកាចំនួន២០.៤ប៊ីលានដុល្លារបន្ថែមទៀតក្នុងជំនួយយោធា និងសន្តិសុខសម្រាប់អ៊ុយក្រែន ហើយការប្រឹងប្រែងរបស់អាមេរិកគឺដើម្បីពង្រឹងសន្តិសុខអឺរ៉ុបក្នុងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូផ្សេងៗទៀតក្នុងតំបន់»។
ការបង្ហាញសំណើថវិកាអំឡុងពេលសុន្ទរកថានៅសេតវិមា លោកប្រធានាធិបតី ចូ បៃដិន មានប្រសាសន៍ថា វាសំខាន់សម្រាប់សមាជិកសភាអនុម័ត។ លោកមានប្រសាសន៍ថា ៖«យើងត្រូវការអនុម័តថវិកាដើម្បីគាំទ្រអ៊ុយក្រែន និងការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បីសេរីភាព»។
លោកទទួលស្គាល់ថា ៖«តម្លៃមិនថោកទេ ប៉ុន្តែការបង្ខំឲ្យការឈ្លានពានចេះតែបន្តនោះ គឺកាន់តែថ្លៃខ្លាំងឡើង ដូច្នេះថាតើយើងនឹងអនុញ្ញាតឲ្យវាកើតឡើងទេ»។ រដ្ឋបាលរបស់លោកត្រូវការកញ្ចប់ជំនួយនេះត្រូវកំណត់ជាការចំណាយគ្រាអាសន្ន។
អាមេរិកតែឯងបានផ្តល់ជំនួយជាង៣ប៊ីលានដុល្លារអាមេរិកលើជំនួយយោធាដល់អ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ សម្ព័ន្ធមិត្តរបស់អាមេរិកផ្សេងទៀតក៏បានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាដែរដល់រដ្ឋាភិបាលក្រុងកៀវដែរ។
មន្ត្រីជាន់ខ្ពស់របស់ប្រទេសលោកខាងលិចមានដូចជាលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងទូតកំពូលរបស់អឺរ៉ុប លោក Josep Borrell បានថ្លែងជាបើកចំហថា ពួកគាត់ចង់ឲ្យអ៊ុយក្រែនផ្តួលរុស្ស៊ីនៅសមរភូមិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


