ព័ត៌មានអន្ដរជាតិ
ផ្ទុះសណ្ឋាគារលំដាប់ផ្កាយ៥ នៅគុយបា ស្លាប់និងរបួសមនុស្សជិត ១០០នាក់
មនុស្សចំនួន២៦នាក់បានស្លាប់ និងជាង៦០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ធំមួយ បានវាយប្រហារសណ្ឋាគារលំដាប់ផ្កាយប្រាំ របស់ប្រទេសគុយបា។

ហេតុការណ៍នេះត្រូវបានគេជឿថា បង្កឡើងដោយរថយន្តដឹកហ្គាសមួយគ្រឿង ដែលចតនៅខាងក្រៅសណ្ឋាគារ Saratoga ក្នុងទីក្រុង Old Havana បង្កឲ្យមានការផ្ទុះ បំផ្លាញសំណង់ច្រើនជាន់ខណៈ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ ត្រៀមបើកឡើងវិញ ក្នុងរយៈពេលបួនថ្ងៃទៀត ក្រោយជំងឺរាតត្បាត។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការដើម្បីកំណត់ទីតាំងមនុស្សដែលជាប់នៅក្រោមបំណែកបាក់បែក។

ការិយាល័យប្រធានាធិបតីគុយបា បាននិយាយថា អ្នកស្លាប់រួមមានស្ត្រីមានផ្ទៃពោះ និងកូនម្នាក់ ហើយអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។
ទោះបីជាយ៉ាងណាក៏ដោយ សាលារៀនមួយកន្លែង ស្ថិតនៅខាងក្រោយសណ្ឋាគារនោះ មិនមានផលប៉ះពាល់អ្វីឡើយ ដោយមន្ត្រីក្នុងតំបន់បញ្ជាក់ថា កុមារៗទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

ឧបទ្ទវហេតុនេះកើតឡើង ខណៈវិស័យទេសចរណ៍នៅក្នុងប្រទេសគុយបា កំពុងងើបឡើងវិញបន្ទាប់ពីរងទុក្ខរយៈពេលពីរឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


