ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្ហាញព័ត៌មានថ្មី មានអ្នកឆ្លងកូវីដដល់ទៅ ជិត២ម៉ឺនករណី និងស្លាប់៨នាក់ (មានវីដេអូ)
ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង, ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃសុក្រទី១៣ខែឧសភាថា មកទល់ពេលនេះ កូរ៉េខាងជើងបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ១៨ ០០០ ករណីនៅក្នុងប្រទេស ដោយមានមនុស្ស ៨ នាក់បានស្លាប់។

កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានរាយការណ៍ពីករណីដំបូងនៃជំងឺរាតត្បាតនេះ នៅក្នុងប្រទេសខណៈមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានពណ៌នាស្ថានភាពនេះថាជាគ្រាអាសន្នភ្លាមៗ ហើយបានប្រកាសបិទប្រទេសទាំងស្រុង។
កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ វីដេអូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពាក់ម៉ាស ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក្នុងកិច្ចប្រជុំជាមួយសមាជិកនៃការិយាល័យនយោបាយ។

មុននេះ លោក គីម និយាយថា ស្ថានការណ៍គ្រាអាសន្នបានកើតឡើងនៅកូរ៉េខាងជើង ដោយសារតែវីរុសបំប្លែងខ្លួន អូមីក្រុង ហើយលោកបានបញ្ជាឲ្យរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ធ្វើការកុំឲ្យមានកំហុស ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ ជាពិសេសលោកបានបញ្ជាឲ្យបិទស្រុក និងក្រុងនានាទូទាំងប្រទេស។
បន្ទាប់ពីមានព័ត៌មានលេចឡើងអំពីការផ្ទុះមេរោគកូវីដ១៩ នៅក្នុងរដ្ឋឯកោមួយនេះ, ប្រទេសចិន និងកូរ៉េខាងត្បូង បានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់ ដល់ប្រទេសកូរ៉េខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


