ព័ត៌មានអន្ដរជាតិ
បញ្ជាក់ករណីកូវីដដំបូងភ្លាម កូរ៉េខាងជើង ថា មនុស្ស៦នាក់ស្លាប់ និងជិត ២០ម៉ឺននាក់ធ្វើចត្តាឡីស័ក ដោយសារគ្រុនក្តៅ
ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រទី១៣ខែឧសភាថា មនុស្សចំនួន៦នាក់បានស្លាប់ ហើយជិត ២០០ ០០០នាក់ កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីការរីករាលដាលនៃគ្រុនក្តៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការអះអាង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសនេះ បានទទួលស្គាល់ជាលើកដំបូង នូវការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ ក្នុងមនុស្សដែលមិនបានចាក់វ៉ាក់សាំង។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃសុក្រនេះថា មនុស្សជាង ៣៥០ ០០០នាក់បានទទួលការព្យាបាលគ្រុនក្តៅដែលរីករាលដាលទូទាំងប្រទេសចាប់តាំងពីចុងខែមេសាមក ហើយមនុស្ស ១៦២ ២០០នាក់បានជាសះស្បើយ។

សារព័ត៌មាននេះបន្តថា មនុស្សចំនួន ១៨៧ ៨០០ កំពុងដាក់ឲ្យធ្វើចត្តាឡីស័ក សម្រាប់ការព្យាបាលបន្ទាប់ពីមនុស្ស ១៨ ០០០នាក់ ត្រូវបានរកឃើញ ចេញរោគសញ្ញាគ្រុនក្តៅ ត្រឹមមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថា តើមានប៉ុន្មានករណីជាជំងឺកូវីដ១៩ ហើយប្រទេសនេះទំនងជាខ្វះការផ្គត់ផ្គង់ការធ្វើតេស្ត។

កូរ៉េខាងជើងនិយាយថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ដែលបានស្លាប់ ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគកូវីដបំប្លែងខ្លួនប្រភេទ អូមីក្រុង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបិទខ្ទប់ទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្រោយទប់ស្កាត់បានរយៈពេលជាងពីរឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ គ្រាន់តែរកឃើញកូវីដករណីដំបូងភ្លាម លោក គីម ជុងអ៊ុន ប្រកាសបិទខ្ទប់ ទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ