ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌាជាងកន្លះលាននាក់ ត្រូវជម្លៀសដោយសារទឹកជំនន់
មនុស្សជាង ៥០ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះ នៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា ដើម្បីគេចពីទឹកជំនន់ដ៏ខ្លាំងបង្កឡើងដោយភ្លៀងមូសុង ដែលបានសម្លាប់មនុស្សចំនួន ៧នាក់។ នេះបើតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ ទី១៨ ខែឧសភា ខណៈអាជ្ញាធរព្រមានបន្ថែមទៀតថា ស្ថានភាពនេះអាចនឹងកាន់តែអាក្រក់ទៅៗ។

ទន្លេមួយក្នុងចំណោមទន្លេដ៏ធំបំផុតរបស់ពិភពលោក គឺទន្លេ Brahmaputra ដែលហូរចូលទៅក្នុងប្រទេសឥណ្ឌា និងប្រទេសជិតខាងបង់ក្លាដែសពីទីបេ បានបាក់ច្រាំងទន្លេនៅ Assam ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយបានជន់លិចភូមិជាង ១,៥០០ភូមិ។
មកដល់ថ្ងៃពុធម្សិលមិញនេះ ភ្លៀងនៅតែធ្លាក់បោកបក់ខ្លាំងមកលើរដ្ឋ ហើយអាចបន្តក្នុងរយៈពេលពីរថ្ងៃបន្ថែមទៀត។
រដ្ឋមន្ត្រីធនធានទឹករបស់រដ្ឋ Assam លោក Pijush Hazarika បានប្រាប់សារព័ត៌មានរ៉យទ័រថា “មនុស្សជាង ៥០ម៉ឺននាក់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយស្ថានភាពទឹកជំនន់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ”។ ក្នុងនោះមនុស្ស ៧នាក់បានលង់ទឹកស្លាប់ អំឡុងពេលបីថ្ងៃចុងក្រោយនេះ។ ដោយឡែកចំពោះការតភ្ជាប់ផ្លូវដែក និងផ្លូវថ្នល់ផ្សេងៗនៅក្នុងតំបន់បានខ្ទេចខ្ទាំ ដោយសារទឹកជំនន់ និងការបាក់ដី។
រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋលោក Keshab Mahanta និយាយថា ពេលនេះទាហានឥណ្ឌាបានជួយយកមនុស្សជាង ២ពាន់នាក់ដែលជាប់នៅក្នុងស្រុក Hojai និងកំពុងបន្តជួយសង្គ្រោះអ្នកដែលនៅសល់។
ក្រៅពីគ្រោះទឹកជំនន់ ទីក្រុងនានាក្នុងប្រទេសឥណ្ឌា ជាពិសេសរដ្ឋធានីញូវដេលី កំពុងផ្ទុះឡើងនៅក្នុងរលកកម្ដៅដ៏ខ្លាំងក្លា សឹងតែ ៥០អង្សារឯណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ asiaone
ចុចអាន៖ ពិភពលោកភ្ញាក់ផ្អើលចំពោះត្រីបបែលយក្សទឹកសាបទម្ងន់ជាង ១៨០ គីឡូក្រាមរបស់ កម្ពុជា (មានវីដេអូ)

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់