ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមបញ្ជូននាវាចម្បាំងទៅ អ៊ុយក្រែន
ចក្រភពអង់គ្លេស កំពុងសហការជាមួយសម្ព័ន្ធមិត្ត លើផែនការដ៏មានសក្ដានុពល ក្នុងការបញ្ជូននាវាចម្បាំងទៅកាន់កំពង់ផែសមុទ្រខ្មៅ Odesa ដើម្បីផ្តល់ការការពារ ដល់កប៉ាល់ដែលនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែឧសភាថា លោកបានពិភាក្សាអំពីការបង្កើតច្រករបៀងការពារបែបនេះ ពីកំពង់ផែ Odesa ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss។
លោកក៏បាននិយាយដែរថា “សម្ព័ន្ធឆន្ទៈ” ដែលបង្កើតឡើងដោយសមាជិកណាតូ និងប្រទេសពឹងផ្អែកលើគ្រាប់ធញ្ញជាតិផ្សេងទៀតដូចជាអេហ្ស៊ីប ប្រហែលជាមានឆន្ទៈក្នុងការប្តេជ្ញាចិត្តលើធនធានយោធា ដើម្បីពង្រឹងការការពារ និងទប់ស្កាត់កង្វះខាតស្បៀងអាហារដែលកំពុងរីករាលដាល។
សម្រាប់ផែនការនេះ កងនាវាចរសម្ព័ន្ធមិត្ត នឹងត្រូវបោសសម្អាតតំបន់ជុំវិញកំពង់ផែភាគខាងត្បូង មុនពេលការពារកប៉ាល់ដឹកទំនិញ ដែលផ្ទុកផលិតផលសំខាន់ៗ។
មីស៊ីលរយៈចម្ងាយឆ្ងាយ ក៏នឹងត្រូវដាក់ពង្រាយផងដែរ ដើម្បីរារាំងរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញច្រករបៀងពីសំណាក់ប្រទេស រុស្ស៊ី។
ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុង វិបត្តិស្បៀងអាហារបន្តិចម្តងៗ ដោយគ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗយ៉ាងច្រើនផ្សេងទៀត ត្រូវជាប់នៅក្នុងស្តុក ខណៈសង្រ្គាមនៅតែបន្ត។
គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី បាននាំចេញអង្ករ និងស្រូវសាលី មួយភាគបីរបស់ពិភពលោក។ អ៊ុយក្រែន ក៏នាំចេញប្រេងផ្កាឈូករ័ត្នដ៏ធំផងដែរ ខណៈរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ជីកំពូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រមុខចារកម្មយោធាអ៊ុយក្រែនអះអាងថា លោក ពូទីន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២០ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


