Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីម្នាក់ក្លាយជាវីរនារី ទប់ស្កាត់ការវាយប្រហារ កុំអីមានមនុស្សស្លាប់ច្រើននាក់ទៀតហើយនៅ អាមេរិក

បានផុស

នៅ

ប៉ូលិសនិយាយថា ស្ត្រីម្នាក់ដែលចូលរួមក្នុងពិធីជប់លៀងខួបកំណើត បានរារាំងការបាញ់ប្រហារសម្លាប់រង្គាលក្នុងសហរដ្ឋអាមេរិក នៅពេលនាងដកកាំភ្លើងបាញ់សម្លាប់បុរសម្នាក់ ដែលបើកការបាញ់ប្រហារដោយកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិប្រភេទ AR-15 ទៅលើហ្វូងមនុស្សនៅខាងក្រៅអគារផ្ទះល្វែងមួយ។

ខ្មាន់កាំភ្លើង ត្រូវបានស្នើសុំឲ្យបន្ថយល្បឿនយានយន្តព្រោះ​ក្មេងៗ​កំពុង​លេង ហើយបន្ទាប់មក គាត់ក៏បានវិលត្រលប់មកវិញ និងកំណត់គោលដៅលើក្រុមមនុស្សមានគ្នាពី ៣០ទៅ៤០នាក់ នៅក្នុងទីក្រុង Charleston រដ្ឋ West Virginia កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភា។

អ្នកនាំពាក្យប៉ូលិស Tony Hazelett បាននិយាយថា ប្រតិកម្មរហ័សរបស់ស្រ្តីរូបនោះ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ លោក Hazelett បានប្រាប់សន្និសីទសារព័ត៌មានថា ស្ត្រីដែលបាញ់កាំភ្លើងនោះ មិនមានប្រវត្តិជាមន្ត្រីកាន់មុខតំណែងណាមួយឡើយ ហើយនាងក៏មិនត្រូវបានគេបង្ហាញអត្តសញ្ញាណដែរ។

លោក​អះអាង​ថា “ស្រ្តីរូបនោះ ​គ្រាន់​តែ​ជាអ្នករស់នៅក្នុង​សហគមន៍ ​ដែល​កាន់​អាវុធ​ដោយ​ស្រប​ច្បាប់ប៉ុណ្ណោះ។ ហើយជំនួសឲ្យការរត់ចេញពីការគំរាមកំហែង នាងបានចូលរួមក្នុងការគំរាមកំហែងដោយផ្ទាល់ និងបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់”។

ស្ត្រី​រូប​នេះ បន្ត​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​ការ​បាញ់ប្រហារ ហើយ​​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត។ ប៉ូលិស​និយាយ​ថា នាងនឹងមិនទទួលរងការចោទប្រកាន់អ្វីឡើយ។

ជនសង្ស័យឈ្មោះ Dennis Butler អាយុ ៣៧ ឆ្នាំ ដែលមានប្រវត្តិឧក្រិដ្ឋកម្ម បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសាររបួស ត្រូវគ្រាប់កាំភ្លើងច្រើនគ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់ដឹងច្បាស់ទេថាតើលោក Butler ទទួលបានអាវុធដោយរបៀបណា ទាំងដែលគាត់មិនត្រូវបានអនុញ្ញាតឲ្យកាន់អាវុធដោយស្របច្បាប់ ក្នុងនាមជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។

គួរបញ្ជាក់ថា រឿងនេះកើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានសម្លាប់មនុស្សចំនួន ២១ នាក់នៅសាលាបឋមសិក្សារដ្ឋតិចសាស់ ជាមួយនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដែលទិញដោយស្របច្បាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមារីម្នាក់ រួចជីវិតពីការបាញ់ប្រហារនៅរដ្ឋតិចសាស់ ដោយប៉ាតឈាមលើខ្លួន ធ្វើពុតជាស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម