ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ស្នើសុំដឹកនាំក្រុម ដើម្បីចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន (មានវីដេអូ)
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២៨ខែកញ្ញា បានស្នើឡើងថា គាត់អាចដឹកនាំក្រុមមួយដើម្បីស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។

នៅក្នុងការបង្ហោះជាច្រើនលើបណ្តាញសង្គម Truth Social, លោក ត្រាំ បានលើកឡើងពីការលេចធ្លាយដែលមិនធ្លាប់មាននៅក្នុងបំពង់បង្ហូរប្រេង Nord Stream ហើយបង្ហាញគំនិតដែលគាត់អាចរួមចំណែកដល់ស្ថានភាពនេះបាន។
ក្នុងការបង្ហោះលើកដំបូង លោក ត្រាំ អះអាងថា បំពង់បង្ហូរប្រេងនេះត្រូវបានបំផ្លាញ ដែលអាចនាំឲ្យមានការកើនឡើងនៃភាពតានតឹង ឬសង្គ្រាម។
យោងតាមអតីតប្រធានាធិបតីរូបនេះ, “ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក គួរតែត្រជាក់ចិត្ត និងស្ងប់ស្ងាត់ ពាក់ព័ន្ធការបំផ្លាញនៃបំពង់បង្ហូរ Nord Stream។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលមិនគួរចាំបាច់ត្រូវមានដំណោះស្រាយធំមួយនោះទេ”។

លោក Trump ក៏បានអះអាងម្តងទៀតដែរថា សង្រ្គាមអ៊ុយក្រែននឹងមិនកើតឡើងឡើយ ប្រសិនបើគាត់កាន់តំណែងជាប្រធានាធិបតី និងផ្តល់ដំណោះស្រាយចំពោះស្ថានការណ៍នេះ។
លោក Trump សរសេរថា “កុំបង្កបញ្ហាកាន់តែអាក្រក់ជាមួយការបំផ្ទុះបំពង់បង្ហូរប្រេងនេះ។ ចូរមានយុទ្ធសាស្ត្រ ត្រូវឆ្លាត សូមចរចាគ្នាឲ្យមានកិច្ចព្រមព្រៀងនាពេលឥឡូវនេះទៅ។ នោះជាអ្វីដែលភាគីទាំងពីរត្រូវការ និងចង់បាន។ ពិភពលោកទាំងមូលកំពុងជាប់គាំង។ ខ្ញុំនឹងដឹកនាំក្រុម”។

ការអះអាងរបស់លោក ត្រាំ ថា គាត់នឹងដឹកនាំក្រុមមួយដើម្បីកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី គឺផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍មួយចំនួនដែលគាត់ធ្វើឡើងនៅដើមដំបូងនៃសង្រ្គាមអ៊ុយក្រែន។
កាលពីខែមីនា លោក ត្រាំ គូសបញ្ជាក់ នឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅឆ្នេរសមុទ្ររុស្ស៊ី ដើម្បីដាក់សម្ពាធលើមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក ត្រាំ ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់ទង់ជាតិចិននៅលើយន្តហោះចម្បាំងរបស់ខ្លួន ហើយប្រើប្រាស់វាដើម្បី ទម្លាក់គ្រាប់បែក លើប្រទេសរុស្ស៊ីផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Insider
ចុចអាន៖ ចិន ប្រតិកម្ម ចំពោះ ការយក អ៊ុយក្រែន និង តៃវ៉ាន់ មក ប្រៀបធៀបគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


