ព័ត៌មានអន្ដរជាតិ
ចិន ប្រតិកម្ម ចំពោះការយក អ៊ុយក្រែន និងតៃវ៉ាន់ មកប្រៀបធៀបគ្នា (មានវីដេអូ)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា តៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយការប៉ុនប៉ងភ្ជាប់កោះនេះ ទៅនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន គឺមិនសមរម្យនោះទេ។ លោកក៏បានរិះគន់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ផងដែរចំពោះការអត្ថាធិប្បាយរបស់លោកស្រី អំពីបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងតៃប៉ិ។

ក្រោយការសួរសំណួររបស់ AFP ថាតើ ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនថ្កោលទោសរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន និងថាតើនោះនឹងជំរុញឲ្យមានការបំបែកខ្លួនដែរឬទេ លោក Wang បានឆ្លើយតបថា “នរណាម្នាក់ដែលព្យាយាមនិយាយបញ្ឆិតបញ្ឆៀង អំពីការពាក់ព័ន្ធនៃបញ្ហាអ៊ុយក្រែននិងតៃវ៉ាន់ គឺត្រូវបានជំរុញដោយការគណនានយោបាយ”។
លោក Wang បន្ថែមថា “ការញុះញង់បែបនេះ នឹងក្លាយជាការរំលោភលើគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយ និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ អ្នកណាដែលសង្ឃឹមថា នឹងកេងចំណេញលើបញ្ហាអ៊ុយក្រែន ហើយស្វែងរកលេសសម្រាប់ឯករាជ្យភាពរបស់តៃវ៉ាន់ នឹងត្រូវបញ្ចប់គ្រប់កន្លែង”។

លោកបានទទូចថា “តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន ហើយសំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ សំណួរតៃវ៉ាន់ និងបញ្ហាអ៊ុយក្រែនគឺមានលក្ខណៈខុសគ្នា ហើយមិនអាចប្រៀបធៀបបានទាល់តែសោះ”។
សំណួររបស់ AFP កើតឡើងបន្ទាប់ពីលោក Wang បានថ្កោលទោសការកត់សម្គាល់របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ហើយនិយាយថា រដ្ឋាភិបាលរបស់លោកស្រីមានបំណង គាំទ្រការការពារខ្លួនរបស់តៃវ៉ាន់ និងធ្វើឲ្យទំនាក់ទំនងក្រៅផ្លូវការរបស់អាមេរិកកាន់តែស៊ីជម្រៅជាមួយកោះនេះ។ លោកស្រីក៏បានចោទចិនថា ចង់បំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមាន អាមេរិក ប្រឆាំងនឹងការប្រើប្រាស់រដ្ឋាភិបាលលោក Zelensky ធ្វើជាទាហានស៊ីឈ្នួល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


