Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកជនជាតិចិនម្នាក់​ ប៊ិះនឹងធ្វើឱ្យកូនស្រីស្លាប់ ដោយសារលេងសើចជ្រុល

បានផុស

នៅ

ឪពុកម្នាក់រងការរិះគន់មិនសំចៃពាសពេញអ៊ីនធឺណេតចិន ក្រោយពេលគាត់លេងសើចជ្រុល រហូតធ្វើឱ្យកូនស្រីធ្លាក់ចុះតាមចន្លោះស្ពានឈើ ហើយប៊ិះនឹងត្រូវបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបនៃឧបទ្ទវហេតុខាងលើ បាននិងកំពុងរីករាលដាលនៅលើបណ្ដាញសង្គម Douyin និង Weibo ក្នុងសប្តាហ៍នេះ ដែលមហាជនខឹងសម្បារលើឪពុករូបនោះយ៉ាងខ្លាំង។ តាមរយៈវីដេអូគេអាចមើលឃើញក្មេងស្រីរងគ្រោះ ត្រូវព្យួរកនៅចន្លោះស្ពានឈើ ខណៈរបាយការណ៍របស់ចិនបានឱ្យដឹងថា មូលហេតុដែលក្មេងស្រីធ្លាក់ចុះ ទំនងមកពីឪពុកវាយធ្វើបាប ឬលេងសើចហួសហេតុ រហូតបណ្ដាលឱ្យគ្រោះថ្នាក់ វិះតែនឹងត្រូវស្លាប់។ ជាសំណាងល្អ ក្មេងស្រីបានរួចជីវិត ដោយសារសំណាញ់ដែលជាប់នឹងបាតស្ពាន។

គួរឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃពុធ ទី៥ ខែតុលា នៅក្នុងខេត្តស៊ីឈ័ន (Sichuan) ប្រទេសចិន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ សិស្ស ម៉ិកស៊ិក រាប់សិបនាក់ត្រូវបានបំពុលយ៉ាងអាថ៌កំបាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម