Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ពិចារណាទិញប្រេងពី រុស្ស៊ី ទោះមានការប្រឆាំងពីលោកខាងលិច

បានផុស

នៅ

រដ្ឋាភិបាលហ្វីលីពីនកំពុងពិចារណាទិញប្រេងពីប្រទេសរុស្ស៊ី ទោះបីជាមានការប្រឆាំងពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសហ្វីលីពីនពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈនាំចូល ប៉ុន្តែតម្លៃបានកើនឡើង ដោយសារតែជម្លោះនៅអ៊ុយក្រែន និងការធ្លាក់ថ្លៃប្រាក់ប៉េសូជាដើម ។

លោកប្រធានាធិបតី Ferdinand Marcos Junior បាននិយាយកាលពីថ្ងៃទី ៥ ខែតុលាថា ប្រទេសរបស់លោកបើកចំហរក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច ខណៈស្ថានទូតរុស្ស៊ីនៅទីក្រុងម៉ានីលក៏បានស្វាគមន៍ចំពោះការលើកឡើងនេះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រី​ហ្វីលីពីន​គ្រោង​ចរចា​ជាមួយ​រុស្ស៊ី​នៅ​ក្រៅ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ​នាខែវិច្ឆិកានៅក្នុង​ប្រទេស​ថៃ ។

ទោះយ៉ាងណា ក្រុមប្រទេស G7 ទំនងជាប្រឆាំងនឹងពាណិជ្ជកម្មណាមួយរបស់ហ្វីលីពីន ក្រោយពេលដែលក្រុមប្រទេសទាំងនេះបានយល់ព្រមកំណត់តម្លៃលើប្រេងរុស្ស៊ី ដើម្បីកាត់បន្ថយលទ្ធភាពរបស់វិមានក្រឹមឡាំងក្នុងការផ្គត់ផ្គង់ដល់សង្គ្រាមលុកលុយលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បញ្ជូនឥន្ធនៈនុយក្លេអ៊ែរទៅប្រទេសមួយនៅអាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម