Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូនឥន្ធនៈនុយក្លេអ៊ែរទៅប្រទេសមួយនៅអាស៊ី

បានផុស

នៅ

នាយកប្រតិបត្តិនៃសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្ស៊ីលោក Aleksey Likhachev បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Rosatom នឹងផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរថ្មីដល់រោងចក្រថាមពលនុយក្លេអ៊ែរ Rooppur (RNPP) ដែលកំពុងដំណើរការសាងសង់ក្នុងប្រទេសបង់ក្លាដែសនៅខែតុលានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិក្រុមហ៊ុន Rosatom រូបនេះបានប្រាប់នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina ថា “យើងកំពុងខិតទៅជិតការសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរ ដោយមានការចូលរួមពីអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអ្នកផ្សេងទៀត ដែលប្រជាជនបង់ក្លាដែសកំពុងរង់ចាំយ៉ាងអន្ទះសារ” ។

ទន្ទឹមនោះ លោក Likhachev ក៏​បាន​ធានា​ដល់​នាយករដ្ឋមន្ត្រី​បង់ក្លាដែសផងដែរ ​អំពី​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ដែល​មាន​ថាមពល​ខ្ពស់​របស់​រោងចក្រថា ​នឹង​ជួយ​​ក្នុង​ការ​បង្កើត​ថាមពល​អគ្គិសនី​បាន​យ៉ាងល្អបំផុតនៅក្នុងប្រទេសនេះ ។

លោក Likhachev បាននិយាយថា “បច្ចុប្បន្នការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅក្នុងប្រទេសបង់ក្លាដែស កំពុងដំណើរការយ៉ាងសកម្ម ទោះបីជាមានឧបសគ្គពីជំងឺរាតត្បាតកូវីដ ១៩ កើតឡើងសម្រាប់ពួកយើងក៏ដោយ” ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីមួយនេះ ក៏បានបើកមជ្ឈមណ្ឌលទំនើបមួយដើម្បីបណ្តុះបណ្តាលបុគ្គលិកប្រតិបត្តិការសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរដែលមានតម្លៃ ១២.៦ ពាន់លានដុល្លារផងដែរ ។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ​ RNPP ដែលមាន​មូលដ្ឋាន​លើ​រ៉េអាក់ទ័រ​ជំនាន់​ទី ៣ បូកមួយនេះ ​មាន​សមត្ថភាព​ផលិត​ថាមពល ២,៤០០ មេហ្គាវ៉ាត់ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលកំពុងខ្វះខាតថាមពលមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម