Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងផលិតរ៉ុកកែតបាញ់បានឆ្ងាយ បំពាក់ដល់កងកម្លាំងតំបន់អាក់ទិក

បានផុស

នៅ

ប្រភព​ព័ត៌មាន​មួយ​ប្រាប់ Sputnik ថា ប្រទេស​រុស្ស៊ី​កំពុង​បង្កើត​ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ចេញបានរយៈចម្ងាយឆ្ងាយ (MLRS) ជាច្រើនទៀតសម្រាប់​បំពាក់ដល់អង្គភាពកងកម្លាំងនៅតំបន់អាក់ទិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបាននិយាយថា “រ៉ុកកែត MLRS ដែលបំពាក់លើរថយន្តយោធា DT-30 កំពុងត្រូវបានបង្កើតឡើងសម្រាប់អង្គភាពនៅតំបន់អាក់ទិក ខណៈរ៉ុកកែតនេះក៏អាចដាក់លើយាន Tornado-G ដែលមានស្ដង់ដារខ្ពស់ផងដែរ” ។

លោកបានបន្ថែមថា ប្រព័ន្ធរ៉ុកកែត MLRS មានប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហារលើគោលដៅតាមដីគោក ក៏ដូចជាការវាយលុកតាមអាកាសជាដើម ។

យោងតាមមេបញ្ជាការកងនាវាចរភាគខាងជើងរបស់រុស្សីលោក Alexander Moiseev បានឲ្យដឹងថា បច្ចុប្បន្នមិនមានការប្រឈម និងការគំរាមកំហែងពិតប្រាកដចំពោះសន្តិសុខក្នុងតំបន់អាក់ទិកនោះទេ ពោលស្ថានភាពនៅតែមានល្អប្រសើរទាំងលក្ខខណ្ឌយោធា និងនយោបាយ ។

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីកំពុងត្រឡប់ទៅតំបន់អាក់ទិកវិញ ទាំងផ្នែកសេដ្ឋកិច្ច ដើម្បីធានានូវសមត្ថភាពការពាររបស់ប្រទេស ក៏ដូចជាការទប់ស្កាត់ស្ថានការណ៍បន្ទាន់ណាមួយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ហ្វីលីពីន ពិចារណាទិញប្រេងពី រុស្ស៊ី ទោះមានការប្រឆាំងពីលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម