Connect with us

ព័ត៌មានអន្ដរជាតិ

Update ៖ ចំនួនអ្នកសា្លប់ ដោយសារដាច់ស្ពានយោលនៅ ឥណ្ឌា កើនជាង ១៤០ នាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ ដោយសារការដាច់ស្ពានថ្មើរជើង ជាប្រភេទស្ពានយោលខ្សែកាបនៅរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ១៤០ នាក់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ មនុស្សយ៉ាងហោច ១៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងរ ខណៈមកទល់ពេលនេះ មនុស្ស ១៧៧ នាក់ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការស្វែងរកនៅតែបន្ត ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Gujarat លោក Harsh Sanghavi បាននិយាយថា មនុស្សជាង ៥០០ នាក់ រួមទាំងកុមារផងនោះកំពុងនៅលើស្ពាន នៅពេលដែលវាបានដាច់កាលពីថ្ងៃអាទិត្យ ។

គួរបញ្ជាក់ថា ស្ពានដែលមានអាយុកាលជាង ១៤០ ឆ្នាំហើយនោះត្រូវបានសាងសង់ឡើងនៅឯទំនប់ Machhu ក្នុងទីក្រុង Morbi និងត្រូវបានបិទអស់រយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែបានបើកដំណើរការឡើងវិញ បន្ទាប់ពីការជួសជុលកាលពីពេលថ្មីៗនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដាច់ស្ពានយោលនៅ ឥណ្ឌា ស្លាប់មនុស្ស ៨១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម