ព័ត៌មានអន្ដរជាតិ
ព្រះចៅស៊ុលតង់ ព្រុយណេ ទ្រង់ពាក់ស្បែកជើងខុសគេ ពេលប្រជុំ អាស៊ាន នៅ កម្ពុជា
ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ត្រូវបានគេប្រទះឃើញទ្រង់ពាក់ព្រះសុពណ៌បាទ ក វែង (ស្បែកជើង ក វែង) ខុសពីមេដឹកនាំប្រទេសអាស៊ានដទៃទៀតទាំងអស់ អំឡុងពេលប្រជុំអាស៊ាន និងយាងគាល់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាថ្ងៃទី១០ ខែវិច្ឆិកានេះ ។

ទោះយ៉ាងណា នេះមិនមែនជាលើកទី ១ ទេដែលស្ដេចស៊ុលតង់អង្គនេះ ទ្រង់ពាក់ព្រះសុពណ៌បាទ ក វែង (ស្បែកជើង ក វែង) បែបនេះយាងជួបមេដឹកនាំកំពូលៗនោះ ពោលកាលពីខែមីនា ឆ្នាំ២០១៣ ព្រះចៅស៊ុលតង់ Hassanal Bolkiah បានយាងជួបជាមួយលោក Barack Obama អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីការសម្រុះសម្រួលនៃជម្លោះដែនសមុទ្ររវាងប្រទេសអាស៊ីមួយចំនួន ។

ដោយឡែកនៅខែមេសា ឆ្នាំ ២០២១ ទ្រង់ពាក់ព្រះសុពណ៌បាទ ក វែង (ស្បែកជើង ក វែង) នេះទៀត យាងជួបជាមួយនឹងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងកិច្ចព្រមព្រៀងបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីរហូតដល់ ៥០០ លានដុល្លារដុល្លារ នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ។

ចំណែកនៅខែសីហា ឆ្នាំ ២០២២ នេះ ព្រះចៅស៊ុលតង់ Hassanal Bolkiah ទ្រង់ពាក់ព្រះសុពណ៌បាទ ក វែង (ស្បែកជើង ក វែង) ដដែល យាងជួបជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងព្រះរាជដំណើរទស្សនិច្ចផ្លូវរដ្ឋដើម្បីទំនាក់ទំនងទ្វេភាគីរវាងព្រុយណេ និងសិង្ហបុរី ។
គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ Hassanal Bolkiah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ បានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ៕

ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួមកិច្ចប្រជុំអាស៊ាននៅ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


