ព័ត៌មានអន្ដរជាតិ
ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួមកិច្ចប្រជុំអាស៊ាននៅ កម្ពុជា
តាមរយៈរូបភាពផ្សព្វផ្សាយអំពីព្រះរាជដំណើរមកដល់របស់ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ត្រូវបានគេមើលឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ។

នេះមិនមែនជាលើកទី១ ទេដែលស្ដេចស៊ុងតង់របស់ព្រុយណេ យាងបើកយន្តហោះដោយព្រះអង្គឯងចូលរួមកិច្ចប្រជុំកំពូលៗនោះ ពោលកាលពីឆ្នាំ ២០១៨ ព្រះអង្គក៏យាងបើកយន្តហោះដោយអង្គឯងចូលរួមកិច្ចប្រជុំមួយផងដែរនៅប្រទេសឥណ្ឌា ។

នៅពេលនោះ ព្រះអង្គមានព្រះជន្ម ៧១ ព្រះវស្សា បានយាងបើកយន្តហោះប្រភេទ Boeing 747 ដោយព្រះអង្គឯងចេញពីប្រទេសព្រុយណេទៅស្ថានីយកងទ័ពអាកាសនៅតំបន់ Palam ក្នុងទីក្រុង New Delhi របស់ឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសមួយ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា គណៈអធិបតីដែលរង់ចាំស្វាគមន៍ព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញទ្រង់យាងចេញពីកាប៊ីនដែលជាកន្លែងបើក និងបញ្ជាយន្តហោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Siasat
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


