ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀត ក្រោយទើបតែគំរាមឆ្លើយតបផ្នែកយោធាទៅ អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រនេះ បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀត ដែលសង្ស័យថា ហោះឆ្ពោះទៅសមុទ្រជប៉ុន បន្ទាប់ពីទើបតែបាញ់មួយគ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីល ICBM នេះ ទំនងជាមីស៊ីលដែលជាការអភិវឌ្ឍចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ដែលសារព័ត៌មានអឺរ៉ុបជាច្រើនទើបតែបានរាយការណ៍ផងដែរ ។
ទោះយ៉ាងណា រហូតមកដល់នាពេលនេះ ទាំងអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) និងឆ្មាំឆ្នេរសមុទ្រជប៉ុនបានត្រឹមតែបញ្ចាក់ថា មីស៊ីលនេះ គឺជាមីស៊ីលផ្លោងប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតក្នុងការប្រកាសរបស់ពួកគេនោះទេ ។

ទន្ទឹមនោះ ឆ្មាំសមុទ្រជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ និងនាវាសមុទ្រត្រូវបានជំរុញឲ្យត្រួតពិនិត្យព័ត៌មាននេះ ដើម្បីជូនដំណឹងដល់ឆ្មាំឆ្នេរ ឲ្យចៀសវាងបំណែកមីស៊ីលណាមួយ ដែលនឹងធ្លាក់នៅជិតពួកគេ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ផងដែរ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ពោលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានគំរាមឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីល និងគំរាមឆ្លើយតបផ្នែកយោធាខ្លាំងជាងមុន ចំពោះ អាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


