ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះចម្បាំង និងនាវា ៤២ គ្រឿងទៅ តៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោង
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៩ គ្រឿង និងនាវាចំនួន ៣ គ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោង ។

ការយាយីដោយយោធារបស់ចិនលើកោះតៃវ៉ាន់ដែលអះអាងថាជាទឹកដីរបស់ខ្លួន បានកើនឡើងកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកងទ័ពរំដោះប្រជាជនរបស់បក្សកុម្មុយនិស្តចិនបានបញ្ជូនយន្តហោះ ឬនាវាទៅកាន់កោះនេះជារៀងរាល់ថ្ងៃ ។
យោងតាមក្រសួងការពារជាតិរបស់តៃវ៉ាន់ បានឲ្យដឹងថា នៅចន្លោះម៉ោង ៦ ព្រឹកថ្ងៃពុធ ដល់ម៉ោង ៦ ព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះចិនចំនួន ៣០ គ្រឿងបានហោះឆ្លងកាត់ច្រកមធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ជាព្រំដែនមិនផ្លូវការមួយ របស់ភាគីទាំងពីរ ។

យោងតាមគំរូហោះហើរដែលផ្ដល់ឲ្យតៃវ៉ាន់បានឲ្យដឹងថា យន្តហោះទាំងនោះបានហោះទៅភាគនិរតីរបស់កោះនេះ ហើយបន្ទាប់មកហោះទៅទិសអាគ្នេយ៍ មុនពេលហោះត្រឡប់មកវិញ ។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះចម្បាំង J-16 ចំនួន ២១ គ្រឿង យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤ គ្រឿង និងយន្តហោះព្រមាន ចំនួន ២ គ្រឿង ។
យោធាចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងខែសីហា ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅកោះតៃវ៉ាន់ ។ ទីក្រុងប៉េកាំងចាត់ទុកដំណើរទស្សនកិច្ចរបស់រដ្ឋាភិបាលបរទេសមកកាន់កោះនេះថា ជាការទទួលស្គាល់កោះនេះដោយឯករាជ្យ និងជាបញ្ហាប្រឈមចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ។

នៅក្នុងសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន សំដៅលើកោះតៃវ៉ាន់ ក្នុងរយៈពេលជាច្រើនទស្សវត្ស ប្រទេសចិនបានបើកនាវា និងហោះហើរយន្តហោះជាទៀងទាត់ឆ្លងកាត់ច្រកសមុទ្រមធ្យម ហើយថែមទាំងបានបាញ់មីស៊ីលពីលើកោះតៃវ៉ាន់ ហើយបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
ចុចអាន ៖ មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័ន កម្ដៅខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


