Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរកាន់តែធំ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យទី៣១ខែធ្នូថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើតមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរកាន់តែធំ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលជំរុញដោយសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងខ្លាំងរវាងគូប្រជែងកូរ៉េទាំង២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកិច្ចប្រជុំនៃគណបក្សកម្មករកំពុងកាន់អំណាច លោក គីម បានគូសបញ្ជាក់ពីតម្រូវការដើម្បីទទួលបានអំណាចយោធាដ៏លើសលប់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។

លោក គីម បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីការព្យាយាមបំបែក និងរារាំងទីក្រុងព្យុងយ៉ាង ជាមួយទ្រព្យសម្បត្តិនៃការវាយប្រហារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយឥតឈប់ឈរនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយហៅវាថា ជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA, លោកគីមបានប្តេជ្ញាថា នឹងអភិវឌ្ឍប្រព័ន្ធ ICBM មួយផ្សេងទៀត ដែលបេសកកម្មចម្បងរបស់ខ្លួន គឺការប្រឆាំងនុយក្លេអ៊ែររហ័ស ក្រោមផែនការដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។

ដោយសារតែស្ថានភាពដែលកំពុងកើតមាននេះ គឺត្រូវតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីពង្រឹងសាច់ដុំយោធាដ៏លើសលប់ ដើម្បីជាការឆ្លើយតបទៅនឹងចលនាយោធាដ៏គួរឲ្យព្រួយបារម្ភរបស់សហរដ្ឋអាមេរិក និងកងកម្លាំងអរិភាពដទៃទៀត។

លោក គីម បាននិយាយថា វាបង្ហាញពីសារសំខាន់ និងភាពចាំបាច់នៃការផលិតដ៏ធំនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងការអំពាវនាវឲ្យមានការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស។ ទាំងនេះនឹងក្លាយជាទិសដៅសំខាន់នៃយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងការពារជាតិឆ្នាំ២០២៣។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានកើតឡើងចំពេលមានភាពតានតឹងឆ្លងដែន ជុំវិញការលុកលុយកាលពីសប្តាហ៍មុនដោយយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ចូលទៅក្នុងកូរ៉េខាងត្បូង និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia.Nikkei

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល ៣គ្រាប់ ចុងឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម