ព័ត៌មានអន្ដរជាតិ
របាយការណ៍ ៖ ក្រុមហ៊ុននៅអាមេរិក អឺរ៉ុប អាស៊ី កំពុងជួយផលិតអាវុធឲ្យយោធា មីយ៉ាន់ម៉ា
របាយការណ៍ថ្មីមួយបានឲ្យដឹងថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៣ នៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអាមេរិកខាងជើង បាននឹងកំពុងផ្គត់ផ្គង់វត្ថុធាតុដើម និងបច្ចេកវិទ្យាផលិតអាវុធដល់យោធាមីយ៉ាន់ម៉ា ទោះបីជាមានការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចក៏ដោយ ។

របាយការណ៍ដែលរៀបចំដោយក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនទាំងនោះមានទីតាំងនៅក្នុងប្រទេសអូទ្រីស បារាំង ចិន សិង្ហបុរី ឥណ្ឌា អ៊ីស្រាអែល អ៊ុយក្រែន អាល្លឺម៉ង់ តៃវ៉ាន់ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ក្រុមប្រឹក្សា SAC-M បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះកំពុងផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងបរិក្ខារ ម៉ាស៊ីនកំណត់លេខកុំព្យូទ័រ (CNC) ស្ដង់ដារខ្ពស់ និងបច្ចេកវិទ្យាពាក់ព័ន្ធដល់នាយកដ្ឋានឧស្សាហកម្មការពារជាតិ (DDI) របស់យោធាមីយ៉ាន់ម៉ា ដែលជាទូទៅហៅថា KaPaSa ។

របាយការណ៍បន្ថែមថា អាវុធដែលផលិតក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រើប្រាស់ដោយយោធា ដើម្បីប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ ដែលស្មើនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតក្រោមច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលយោធាបានចូលកាន់តំណែងនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក យោធាត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សជាង ២,៧៣០ នាក់ ខណៈជាង ១៧,២០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ដើម្បីកំញើញអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងចំនួនទ័ព អ៊ុយក្រែន ដែលគ្រូយោធា អាមេរិក បង្ហាត់ផ្ទាល់ដៃដើម្បីទប់ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ