Connect with us

ព័ត៌មានអន្ដរជាតិ

ព្រិលធ្លាក់ខ្លាំងនៅជប៉ុនសម្លាប់មនុស្ស ៨ នាក់ បង្កគ្រោះថ្នាក់រាប់រយនាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាង ២៧០ នាក់ផ្សេងទៀត បន្ទាប់ពីព្រិលធ្លាក់ខ្លាំងបានវាយប្រហារប្រទេសជប៉ុន ខណៈទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះមានមនុស្សចំនួន ៨ នាក់បានស្លាប់ និងច្រើនជាង ២៧០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Niigata ទីក្រុង Toyama ទីក្រុង Ishikawa ទីក្រុង Fukui និងខេត្ត Gifu ។

ដោយមានអ្នកស្លាប់ថ្មីធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូបានកើនឡើងដល់ ៣៨ នាក់ ហើយការធ្លាក់ព្រិលនេះក៏បានបង្អាក់ដល់ប្រតិបត្តិការហោះហើរក្នុងស្រុកនៅតាមតំបន់ផ្សេងៗនៃប្រទេសផងដែរ ។

នៅភាគកណ្តាលប្រទេសជប៉ុនមានរថយន្តរាប់រយគ្រឿងបានជាប់គាំងនៅលើផ្លូវ Hokuriku ក្នុងខេត្ដ Fukui ដោយសារឧប្បត្តិវហេតុនេះ ។ ទីភ្នាក់ងារព័ត៌មានក្យូដូបានដកស្រង់សម្តីមន្រ្តីដឹកជញ្ជូនដែលនិយាយថា អាជ្ញាធរបានបិទផ្លូវនេះជាបណ្តោះអាសន្ន ខណៈសេវាកម្មរថភ្លើងល្បឿនលឿនក៏ត្រូវបានរំខានផងដែរ ។

យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបានឲ្យដឹងថា ការធ្លាក់ព្រិលកម្ពស់ជាង ១ ម៉ែត្រត្រូវបានកត់ត្រានៅក្នុងតំបន់មួយចំនួនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ខណៈទីក្រុង Toyama បានឃើញព្រិលធ្លាក់កម្ពស់ ១២០ សង់ទីម៉ែត្រជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន​ ៖ ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

ចុចអាន ៖ ជប៉ុនត្រៀមដាក់ក្រុងតូក្យូក្នុងស្ថានភាពអាសន្ន ក្រោយរកឃើញកូវីដបម្លែងខ្លួនថ្មី និងករណីឆ្លងកូវីដ ១៩ កើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលចាត់ទុកសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់កជាគំរូមួយក្នុងការចូលរួមកាត់បន្ថយលំហូរពលរដ្ឋចេញទៅព្យាបាលនៅបរទេស

ព័ត៌មានជាតិ៤២ នាទី មុន

ភ្លើង​គប់​កីឡាករ ​អាស៊ាន​នឹង​ដង្ហែ​ ចូល​តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​នៃ​ទឹក​ដី​ខេត្តស្ទឹង​ត្រែង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន ឲ្យដាក់ពិន័យមេធនាគារដែលធ្វើឲ្យក្ស័យធនដួលរលំ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ជំរុញ​ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថាន​មក​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ ជូនឧកញ៉ា ឃ្លាំង មឿង ដើម្បីសុំសេចក្តីសុខជូនប្រជារាស្ត្រខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម